ទំព័រដើម / ព័ត៌មានសំខាន់ៗ / កម្ពុជាសម្រេចជោគវាសនាដោយខ្លួនឯង លើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងពេលកន្លងមក

កម្ពុជាសម្រេចជោគវាសនាដោយខ្លួនឯង លើការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងពេលកន្លងមក

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីមោទនាភាព ដែលកម្ពុជាសម្រេចជោគវាសនាដោយខ្លួនឯង លើការធ្វើ កំ ណែទម្រង់រដ្ឋបាលសាធារណៈក្នុងពេលកន្លងមក ដោយ មិនទទួលយកតាមការណែនាំពីស្ថាប័នអន្តរជាតិ ។

ឯ.ឧ ផៃ ស៊ី ផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន បង្ហោះនៅលើគេហទំព័រហ្វេសបុក នៅព្រឹកថ្ងៃទី១២ មករានេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន លើក ឡើង នៅក្នុង កិច្ចប្រជុំ គណៈ រដ្ឋ មន្ត្រីនា ព្រឹក ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ ថា ស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ធ្លាប់បានផ្តល់ យោ បល់ ឲ្យកម្ពុជាធ្វើកំណែ ទម្រង់ រដ្ឋបាលសាធារណៈ ឲ្យធ្វើការកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការពី ចំនួនពី២ទៅ ៦ពាន់នាក់ និងស្នើសុំសម្តេច ឲ្យដំឡើង ពន្ធដារលើប្រេងឥន្ធៈថែមទៀតផង។

ឯ.ឧផៃ ស៊ីផានបានឲ្យដឹងទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាមិនបានធ្វើតាមសំណើ និងការផ្តល់យោបល់ទាំងនោះឡើយ។ផ្ទុយទៅវិញ សម្តេចតេជោ បានសម្រេចធ្វើអ្វីទៅតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល និងភាពជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការកាត់បន្ថយចំនួនមន្រ្តី. ឯ.ឧបានឲ្យដឹងដែរថាការកាត់បន្ថយចំនួនមន្ត្រិរាចការ គឺពិតប្រាកដណាស់ជាការបង្កើតបញ្ហាជាមួយ និងមន្រ្តីខ្លួនឯង ធ្វើឲ្យបាត់បង់នូវភាពសាមគ្គី និងការប្រឹងប្រែង នៃចំណែករបស់គេ ក្នុងកិច្ចកសាង និងការពារជាតិ។ ដោយឡែកអំពីការតម្លើងពន្ធ លើប្រេងឥន្ទនៈ ។

ឯ.ឧបានគូសបញ្ចាក់ថា សម្តេចប្រមុខរាជរដ្ឋាភិបាល បានលលើក ឡើងថា ការបង្កើនពន្ធបន្ថែមលើប្រេងឥន្ធៈនេះ គឺជាការសម្លាប់ ប្រជាជនកម្ពុជា ដែលធ្វើឲ្យមានឱកាស នៃការបង្កើន តម្លៃទំនិញ និងសេវាដទៃទៀត ព្រមទាំងធ្វើឲ្យមានភាពចលាចល សេដ្ឋកិច្ចពិតប្រាកដ។ ឯ.ឧ ផៃ ស៊ីផាន បានចាត់ទុកការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺជាមោទនភាពមួយរបស់ រាជ រដ្ឋា ភិបាលដឹកនាំដោយសម្តេចតេជោ ដែលស្គាល់ស្ថានភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ដែល មានការពិសោធន៍ ជាក់ស្តែងជាងបរទេសទាំងនោះ៕ (អត្ថបទប្រាក់ សុវណ្ណតារា )

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *