ទំព័រដើម / ព័ត៌មានជាតិ / ប្រទេសចិនឈរជាភ្ញៀវទេសចរចូលទស្សនារមណីដ្ឋានអង្គរច្រើនជាងគេបំផុតឆ្នាំ២០១៧

ប្រទេសចិនឈរជាភ្ញៀវទេសចរចូលទស្សនារមណីដ្ឋានអង្គរច្រើនជាងគេបំផុតឆ្នាំ២០១៧

ភ្នំពេញ: ចំនួនភ្ញៀវទេសចរចិន បានឈរនៅលំដាប់ទីមួយ ដែលបានទិញប័ណ្ណចូលទស្សនា​រមីយដ្ឋាន​អង្គរ​​ច្រើនជាងគេ កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយកាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា រយៈពេលមួយ ឆ្នាំ​២០១៧ កន្លងទៅនេះ ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គររហូតដល់ចំនួន៩ សែន ១ ម៉ឺននាក់ ពោលគឺកើនឡើងចំនួន៣៦ ភាគរយបើធៀបនឹង​រយៈដូចគ្នាកាលពីឆ្នាំ​២០១៦។

តាមប្រភពដដែលបានបង្ហាញអោយដឹងថា ភ្ញៀវទេសចរកូរ៉េខាង​ត្បូង​ ឈរលំដាប់ថ្នាក់លេខ២ មានចំនួន២ សែន ៤ ម៉ឺននាក់ និងលំដាប់ថា្នក់លេខ៣ បានទៅលើសហរដ្ឋអាមេរិក មានចំនួន១ សែន ៥ ម៉ឺននាក់ ខណៈ ភ្ញៀវទេសចរអង់គ្លេសឈរលំដាប់ថ្នាក់លេខ៤, ​ជប៉ុនឈរលំដាប់ថ្នាក់លេខ៥បារាំ​ង​ លេខ៦អូស្រ្ដាលី លេខ៧អាល្លឺម៉ង់ លេខ៨ថៃ លេខ៩និងភ្ញៀវទេសចរវៀតណាម បានធ្លាក់មកចំណាត់ថ្នាក់លេខ១០វិញ។ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិចំនួន២ សែន ៤ ម៉ឺននាក់ ដែលទិញប័ណ្ណចូល​ទស្សនារមណីយអង្គរគឺមានចំនួន១៦៩​ជនជាតិ ផ្តល់ចំណូល ១០៧ លានដុល្លារ ពោលគឺបានកើនឡើង៧២% បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០១៦៕ដោយ សុខ សិទ្ធិការ្យ 

Leave a Reply

Your email address will not be published. Required fields are marked *