ទំព័រដើម / សន្តិសុខសង្គម / អភិបាលស្រុកភ្នំស្រុក៩រូបបានចូលរួមនឹងប្រែក្លាយពីតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍ

អភិបាលស្រុកភ្នំស្រុក៩រូបបានចូលរួមនឹងប្រែក្លាយពីតំបន់សមរភូមិទៅជាតំបន់អភិវឌ្ឍ

ខេត្តបន្ទាយមានជ័យ៖អភិបាលស្រុកភ្នំស្រុកអតីតះជាតំបន់សមភូមិក្តៅឆ្នាំ១៩៧៩មកមានអភិបាលស្រុកចំនួន៩រូបដែលកំពុងអភិវឌ្ឍន៍និងរីកចម្រើន។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថា៖ក្រោយពេលថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ននេះមានអភិបាលស្រុកចំនួន៩រូបមកហើយ១.លោក ឌុច សឿម ជាអភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ១៩៧៩ដល់១៩៨១ក្នុងខេត្តបាត់ដំបង ២.លោក និត ឈុន ជាអភិបាលស្រុកភ្នំស្រុកចាប់ពី១៩៨២ដល់១៩៨៦ ក្នុងខេត្តបាត់ដំបង ៣.កែវ រ៉ឺក អភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ១៩៨៧ដល់១៩៨៨ក្នុងខេត្តបន្ទាយមានជ័យនិង ៤.លោក ប៊ុន សុខ អភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៨៨ដល់១៩៩០ ៥.លោក គង់ លឿ ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៩១ដល់១៩៩៩ ៦.លោក គឹម ណន អភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៩៩ដល់២០០៦ ៧.លោក គី ឈួង ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ២០០៦ដល់២០០៨ ៨.លោក សេង គី ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ២០០៨ដល់២០១៦ ៩.លោក យឹម សំណាង ជាអភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ននេះ។

(លោកបានបញ្ជាក់ថា៖ស្រុកភ្នំស្រុកនៅឆ្ងាយពីទីរួមខេត្តបន្ទាយមានជ័យចម្ងាយ៥៦គីឡូម៉ែត្រខាងជើងជាប់ខេត្តឧត្តមានជ័យ និងខាងកើតជាប់ខេត្តសៀមរាបស្រុកភ្នំស្រុកមាន៦ឃុំ.៥៦ភូមិមានប្រជាពលរដ្ឋ១,៣៣០គ្រួសារ ប្រជាពលរដ្ឋសរុប៥៦,៩២៨​នាក់ស្រី២៧,៩២០នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន៣៩,៤១៨នាក់ស្រី២០,០៦២នាក់និងមានផ្ទៃដីសរុប៧៦,២៤៥ហិចតា ផ្ទៃដីបង្កបង្កើនផល២៩,៤៧៤ហិចតា ផ្ទៃដីចំការ៧,១៦៩ហិចតា ផ្ទៃដីភ្នំ១៩,៦៨៣ហិចតា ផ្ទៃដីបឹងបួរអាង១៨,៣៦៥ហិចតា ផ្ទៃដីលំនៅដ្ឋាន១,៥៥៤ហិចតា។

លោក យឹម សំណាង បានបញ្ជាក់ថា៖ក្រោយពេលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលិញមានការរីកចម្រើនអភិវឌ្ឍន៍រាជរដ្ឋាភិបាលបានកសាងអគារសាលាស្រុកភ្នំស្រុកនិងអគាររដ្ឋបាលសម្រាប់បម្រើសេវ៉ាប្រជាពលរដ្ឋ និងបានដឹកអភិវឌ្ឍន៍ក្នុងមូលដ្ឋានមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *