ទំព័រដើម / សន្តិសុខសង្គម / រថយន្តបុកម៉ូតូ ២ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់ចំនួន២នាក់និងរបួស១នាក់ នៅកំពង់ធំ

រថយន្តបុកម៉ូតូ ២ករណីផ្សេងគ្នា បណ្តាលឲ្យស្លាប់ចំនួន២នាក់និងរបួស១នាក់ នៅកំពង់ធំ

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ២ករណីផ្សេងគ្នាបានកើតឡើង នៅវេលាម៉ោងជិត៨យប់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៨ រវាងរថយន្តសាំយ៉ុង បុកនិងម៉ូតូម៉ាវ៉េវ ក្នុងទិសដៅបើកបរញ្រ្ចាសគ្នាពីជើងទៅត្បូង លើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំនុចខាង មុខអធិការដ្នាននគរបាលស្រុកស្ទោង ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង កំពង់ធំ។

ករណីនេះបង្កឡើងដោយរថយន្ត ម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 2L-68.64 បុកម៉ូតូចំកណ្តាលផ្លូវ ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបានស្លាប់ ខណៈជនរងគ្រោះបានចិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម សេរីឆ្នាំ២០០១ គ្មានស្លាកលេខ និងមួយករណីទៀតបានកើតឡើងនៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៨ ត្រង់ចំនុច ភូមិក្រចាប់ សង្កាត់អាចារ្យលក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រវាងរថយន្ត NAVARA.បុកជាមួយម៉ូតូសង់ការ៉េនៅភូមិ និងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង លើផ្លូវជាតិលល២ខ៦ បណ្តាលបុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់។ សមត្ថកិច្ចចរាចរណ៏បានឲ្យដឹងថា!ជនរងគ្រោះបើកម៉ូតូឈ្មោះ ភា លាង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ស្លាប់កន្លែងកើតហេតុ រួមដំណើ ដោយឈ្មោះ ទន ចិត្ត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ (ស្លាប់) និងជនរងគ្រោះអ្នកបើកម៉ូតូសង់ការ៉េ ឈ្មោះ ជៀម ជីន អាយុ៥៧ឆ្នាំនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ! បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត។

-បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ សាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ចំនែកវត្ថុតាងបង្ក មានរថយន្តនិងម៉ូតូ ប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់។ សមត្ថកិច្ចចរាចរណ៏សន្និដ្ឋានថា!ករណីគ្រោះថ្នាក់ចរាចរណ៏នេះ គឺបង្កឡើងដោយសារអ្នកបើកបរមិនប្រកាន់ស្តាំ! និង១ករណីទៀត បើកបរលឿន នៅទីប្រជុំ ខ្វះការប្រុងប្រយ័ត្ន៕ ឈិតសំបូរ ខេត្តកំពង់ធំ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *