ទំព័រដើម / សន្តិសុខសង្គម / ដំរីញីថៃ១ក្បាលឆ្លងដែនចូលទឹកដីកម្ពុជានៅមិនទាន់ចាប់បាននៅឡើយ

ដំរីញីថៃ១ក្បាលឆ្លងដែនចូលទឹកដីកម្ពុជានៅមិនទាន់ចាប់បាននៅឡើយ

ខេត្តបន្ទាយមានជ័យ៖ដំរីញីថៃមួយក្បាលឆ្លងដែនចូលទឹកដីកម្ពុជាត្រូវបានចេញពីចំណុចច្រមុះភ្នំយាយសុំយប់មិញបានបាត់មិនទាន់រកឃើញនៅឡើយដែលមន្ត្រីអភិរក្សតំបន់រនាមដូនសុំនិងភាគីថៃកំបុងតាមរករហូតម៉ោង២,៣០នាទីថ្ងៃទី១២ខែមករាឆ្នាំ២០១៨ដែលបាត់ព្រៃស្ថិតភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ។

លោក ភុំ សារុំ មន្ត្រីអភិរក្សតំបន់រនាមដូនសំស្រុកម៉ាឡៃបានប្រាប់នៅវេលាម៉ោង២,៣០នាទីរសៀលថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ថា៖ដំរីញីថៃ១ក្បាលទំងន់ជាង៦តោនដែលលួចចេញពីតំបន់អភិរក្សសត្វព្រៃអាងណៃ(ខេត្តឆះឈើសៅប្រទេសថៃ)ដែលឆ្លងព្រំដែនចូលទឹកដីកម្ពុជានៅអំឡុងម៉ោង៦ល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០១៨នៅចំណុចភូមិអូរល្វាឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា៖ប្រជាពលរដ្ឋប្រទះឃើញដំរីព្រៃមួយក្បាលចំណុចព្រៃច្រមុះភ្នំយាយសុំនៅអំឡុងម៉ោង១១យប់ថ្ងៃទី១០ខែមករាឆ្នាំ២០១៨ខាងកើតប្រមាណជា៥០០ម៉ែត្រស្ថិតភូមិភ្នំយាយសុំឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ហើយត្រូវបានមន្ត្រីអភិរក្សបានសហការឃ្លាំមើលជាមួយមន្ត្រីអភិរក្សថៃរហូតដល់ម៉ោង១២រសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៧ទើបភាគីថៃ​ត្រឡប់ទៅវិញដំរីស្ថិតនៅចំណុចច្រមុះភ្នំយាយសុំ។

លោក ភុំ សារុំ បានបញ្ជាក់ថា៖នៅអំឡុងម៉ោង៥ល្ងាចថ្ងៃដ៍ដែលដោយមន្ត្រីជំនាញឃ្លាំមើលដំរី១ក្បាលមិនឃើញទៅណាបាននាំគ្នាចូលតំបន់អភិរក្សរនាមដូនសុំសម្រាកលុះព្រឹកឡើងទៅមើលបាត់ដំរីពីចំណុចច្រមុះភ្នំយាយសុំហើយឃើញដានជើងនិងពារបងនិងកាច់ដើមចេកប្រជាពលរដ្ឋនៅក្នុងភូមិអូរអំពិលឃុំទួលពង្រ។ ហើយបន្តតាមដានជើងប្រជាពលរដ្ឋប្រទះឃើញពាក់កណ្តាលយប់កាច់ដើមចេកនិងអំពៅស៊ីហើយបាត់ដាននៅព្រៃស្ថិតភូមិសន្តិភាពឃុំទួលពង្រស្រុកម៉ាឡៃ ពេលនេះមន្ត្រីជំនាញកម្ពុជានិងថៃកំពុងតាមរុករករហូតដល់ម៉ោង២,៣០នាទីថ្ងៃទី១២ខែមករាឆ្នាំ២០១៨នេះមិនទាន់ប្រទះឃើញនៅឡើយទេ៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *