ទំព័រដើម / សន្តិសុខសង្គម / អ្នកស្រាវជ្រាវអន្តរជាតិ ចែករំលែកចំណេះដឹងពីបច្ចេកទេសស្លលោហៈ ដល់អាជ្ញាធរជាតិអប្សរា

អ្នកស្រាវជ្រាវអន្តរជាតិ ចែករំលែកចំណេះដឹងពីបច្ចេកទេសស្លលោហៈ ដល់អាជ្ញាធរជាតិអប្សរា

 សៀមរាប ៖ក្រុមអ្នកស្រាវជ្រាវអន្តរជាតិជាច្រើនរូបនៅលើពិភពលោក រួមមានប្រទេសបារាំង អង់គ្លេស សហរដ្ឋអាមេរិក ប៊ែលហ្សិក និងលុច្សសាំបួរ អាហ្សង់ទីន បានមកធ្វើបទបង្ហាញចែក រំលែកបទពិសោធន៍ និងចំណេះដឹងដល់បុគ្គលិក អាជ្ញាធរជាតិ អប្សរា និងសាធារណជនស្តីអំពី ប្រវត្តិសាស្ត្រ ព្រមទាំងបច្ចេកទេសសំ យោគលោហៈ ឬ CASTING (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) នៅទីស្នាក់ការអាជ្ញាធរ ជាតិអប្សរាកាល ពីថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នំារកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

លោក Brice Vincent អ្នកទទួលខុសត្រូវគម្រោង Fondre pour le roi បានឱ្យដឹងថា នេះជាសិក្ខាសាលាលើកទី៣នៃគម្រោង ដែលលើកទី១ធ្វើនៅអាម៉េរិក លើកទី២នៅ ប្រទេសបារាំង និងលើកទី៣នៅប្រទេសកម្ពុជា ហើយគោលបំណងនៃបទបង្ហាញ គឺដើម្បីប្រមូល ផ្តុំនូវរបៀបសិក្សា អំពីលោហៈធាតុ ដែលមានរយៈពេលពីឆ្នាំ២០១៥-២០២០។

លោកបន្តទៀតថា ក្នុងសិក្ខាសាលានេះបានសុំឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យាផ្នែក ស្ថាបត្យកម្ម មកជួបជុំគ្នានិយាយអំពីរូបមន្តនៃការ ផលិតលោហៈធាតុក្នុងប្រទេសផ្សេងៗគ្នា សម័យកាល ដោយឡែកពីគ្នា ហើយរួមគ្នាជាគំនិតមួយ ដើម្បីសិក្សាអំពីការផលិតលោហធាតុសម័យបុរាណ។

លោកបានបន្ថែមថា តាមរយៈគម្រោងនេះ លោហធាតុដែលស្រាវជ្រាវបានពីកម្ពុជា ពីបារាំង និងអាម៉េរិកជាដើម នឹងត្រូវយកទៅសិក្សាចងក្រងជាឯកសារ ផ្សព្វផ្សាយតាម គេហទំព័រ និងបោះពុម្ព ផ្សព្វផ្សាយ ដើម្បីអាចឱ្យអ្នកស្រាវជ្រាវ អ្នកអភិរក្ស អ្នកបុរាណវិទ្យា និងនិស្សិតបានរៀនសូត្រ និងយល់ដឹងពីរបៀបអភិរក្សលោហធាតុ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានសម្តែងនូវការគាំទ្រចំពោះបទបង្ហាញដ៏មានសារៈ សំខាន់នេះ ដែលមានអ្នកជំនាញស្រាវជ្រាវអន្តរជាតិល្បីៗ លើពិភព លោកមកចែករំលែកបទពិសោធន៍ ចំណេះដឹងរបស់ខ្លួនអំពីការស្រាវជ្រាវទាក់ទងនឹង លោហៈធាតុ ហើយក៏បានពន្យល់អំពីរបៀបការពារ ថែរក្សា និងរបៀបនៃការ សិក្សាអំពីលោហៈធាតុផងដែរ។

ឯកឧត្តមបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលផ្តល់ ឱកាសឱ្យបុគ្គលិក ជំនាញបានរៀនសូត្រ យល់ដឹង និងដកស្រង់បទពិសោធន៍ពីអ្នកជំនាញ ទាំងអស់នោះ។

ទន្ទឹមនេះ សម្រាប់ថ្ងៃក្រោយអាចបន្តការសិក្សាស្រាវជ្រាវ ការពារ អភិរក្ស លោហៈធាតុដោយខ្លួនឯងបាន ព្រោះយើងមានវត្ថុសិល្បៈមួយផ្នែកធំនៅវត្តរាជបូព៌ ការរក ឃើញកន្លែងស្លលោហៈធាតុនៅអតីត បរមរាជវាំងនៅអង្គរធំ ឧដុង្គ កំពង់ធំ និងខ្វាវ ដែលត្រូវការអ្នកជំនាញសិក្សាស្រាវជ្រាវនិងមើលថែ៕ដោយ ឃុត សៅ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *