ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្រ្តី៖អ្នកនាំពាក្យប្រយ័ត្នចំពោះសំដីរបស់ខ្លួននិងភាពជិតស្និទ្ធពេកជាមួយអ្នកកាសែត

រដ្ឋមន្រ្តី៖អ្នកនាំពាក្យប្រយ័ត្នចំពោះសំដីរបស់ខ្លួននិងភាពជិតស្និទ្ធពេកជាមួយអ្នកកាសែត

ភ្នំពេញ៖លោករដ្ឋមន្រ្តីខៀវ កាញារិទ្ធបានថ្លែងថានេះជាការងារសំខាន់ណាស់ដែលមានការពិភាក្សាជាមួយគ្នាយ៉ាងផុសផុលណាស់ ហើយនៅថ្ងៃទី២១ ខែមករាខាងមុននេះអ្នកនាំពាក្យតាមក្រសួងនានានិងមកពីបណ្តាខេត្តក្រុងចូលរួមក្នុងជំនួបជាមួយសម្តេចតេជោហ៊ុនសែន។លោកថាអ្នកនាំពា្យត្រូវត្រៀមជា​មុន​។ដូចជាសំណួរ(Yes/No)​ហើយអ្នកនាំពាក្យនេះត្រូវស្និទ្ធជាមួយគ្នាបានតែរឿងអ្នកនាំមិនត្រូវនិយាយរឿងណាដែលមិនត្រូវនិយាយទេ។

លោករដ្ឋមន្រ្តីបានលើកឡើងថា៖អ្នកនាំពាក្យនៅតាមក្រសួងនានាត្រូវត្រៀមពីព័ត៌​មានក្រសួងរបស់ខ្លួន។អ្នកនាំពាក្យមិនត្រូវខ្លាចឆ្លើយថាមិនដឹងទេនិងមិនត្រូវឆ្លើយទាំងមិនឹងនោះទេនិងត្រូវថាមិនទាន់ដឹងទេសូមពិនិត្យសំណុំរឿងនោះទេ។អ្នកនាំពាក្យ​​ត្រូវជួបជាអ្នកសារព័ត៌មាននិងត្រូវផ្តល់ព័ត៌មានអ្នកកាសែតណាដែលយើងគួរផ្តល់ឲ្យផ្សាយដឹងអ្នកទាំងនោះមុន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថាអ្នកនាំពាក្យត្រូវបានទំនាក់ទំនងជាមួយអ្នកសារព័ត៌មានដោយមានលេខទូរស័ព្ទ លេខអ៊ីមែលរបស់អ្នកកាសែតទាំងនោះ។អ្នកសារព័ត៌មានត្រូវការព័ត៌មានទាំងនោះណាស់។លោកថានៅពេលផ្តល់ព័ត៌មានយឺតគឺផ្អូមហើយ។អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមិនត្រូវខ្ទប់ព័ត៌មាននោះទេត្រូវតែពា្យពន្យល់ពីហេតុការណ៍នោះ។

លោករដ្ឋមន្រ្តីបន្តថា៖”ការងារអ្នកនាំពាក្យត្រូវតែមានទំនាក់ទំនងជាមួយអ្នកសារព័ត៌មានណាដែលអ្នកនាំពាក្យត្រូវមានទំនាក់ទំនងគ្នា។អ្នកកាសែតនិងអ្នកនាំពាក្យមិនបានជាសត្រូវទេហើយក៍មិនមែនជាមិត្តរលាយសាច់មួយដែរ។អ្នកនាំពាក្យត្រូវប្រយ័ត្នចំពោះអ្នកកាសែត”។

លោកបានមលើកឡើងថាក្នុងពេលជួបជាមួយសម្តេចតេជោអ្នកសារព័ត៌មានដែលបានទទួលកាតចូលរួមនោះមានសុពលភាព១ឆ្នាំជាកាដូររបស់រដ្ឋាភិបាលអ្នកចូលគ្រាន់តែឆូតកាត់នេះដឹងពីអង្គភាពតួនាទីតែម្តង។

លោករដ្ឋមន្រ្តីបានលើកឡើងថាអ្នកនាំពាក្យត្រូវប្រយ័ត្ននឹងសំណួរផ្ចាញ់ផ្ចាលនិងត្រូវជានិច្ចចំពោះសំណួរទាំងនោះផង។នៅពេលដែលយើងបានផ្តល់ព័ត៌មានដល់អ្នកកាសែតគេសប្បាយចិត្តណាស់៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *