ទំព័រដើម / សន្តិសុខសង្គម / ឃុំខ្លួនឃាតកសម្លាប់សិស្សម្នាក់ពីបទឃាតកម្មក្រោយពីរត់គេចខ្លួនបាន១ឆ្នាំ១២ថ្ងៃ

ឃុំខ្លួនឃាតកសម្លាប់សិស្សម្នាក់ពីបទឃាតកម្មក្រោយពីរត់គេចខ្លួនបាន១ឆ្នាំ១២ថ្ងៃ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សាយ សារុន កាលពីល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០១៨បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ក្រោយពីរត់គេចខ្លួបាន១ឆ្នាំ១២ថ្ងៃ។

កាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជ​ធានីភ្នំពេញសហការជាមួយ កំម្លាំងខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឃាតកម្មក្រោយពីយកកាំបិតកាប់សម្លាប់ជនរងគ្រោះ ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់មួយរំ​ពេច​​​នៅលើផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានរត់គេចខ្លួន។ហើយការឃាត់ខ្លួនជនសង្ស័យនៅចំណុចនៅក្រុមទី០៩ ភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តដំបង នារសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨នេះ។

ជនសង្ស័យមានឈ្នោះ ហេង បញ្ញា ហៅអេងបញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៥២Eo ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជ​ធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ អេង ម៉េងឃាង ភេទប្រុសអាយុ២០ឆ្នាំ ជន​ជាតិ​ខ្មែរបុខរបរសិស្ស ផ្ទះលេខ១១Eoផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧​មករា រាជធានីភ្នំពេញ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨និង៥០នាទីជនសង្ស័យខាងលើបានកាន់(កាំបិតបុ័ងតាង)មួយហើយឡើងទៅលើផ្ទះជនរងគ្រោះ នៅចំណុចផ្ទះលេខ១១អឺ៣ហ្សិត ផ្លូវលេខ១៤០ ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ខណៈជនសង្ស័យឡើងទៅដល់ឃើយជនរងគ្រោះនៅម្នាក់ឯង ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យបានយកកាំបិតបុ័ងតាង ដែលកាន់នៅក្នុងដៃ បានកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិង ត្រូវកញ្ចឹងកផ្នែកខាងក្រោយក្បាល ស្មាទាំងសងខាង ថ្ងាស ចុងច្រមុះលើថ្ងាងខាងឆ្វេង គុម្គត្រចៀកលើថ្គាមខាងស្ដាំ ដើមដៃខាងស្ដាំ ស្មងខាងឆ្វេង ដាច់រយៈមេដៃខាងស្ដាំ និងលើក្បាលខាងស្ដាំ បណ្ដោលអោយជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ហើយជនល្មើសបានរត់គេចខ្លួនបាត់ស្រមោលតែមង្ត។(ដោយ៖អុីង វុឌ្ឍិន)

Leave a Reply

Your email address will not be published. Required fields are marked *