ទំព័រដើម / សន្តិសុខសង្គម / យុទ្ធនាការក្តៅនៅបន្តសមត្ថកិច្ចចុះអនុវត្តនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុង

យុទ្ធនាការក្តៅនៅបន្តសមត្ថកិច្ចចុះអនុវត្តនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុង

 

ភ្នំពេញ ៖ម៉ូតូ៣២គ្រឿងចរាចរណ៍ខុសច្បាប់ត្រូវឃាត់ផាកពិន័យខណៈសមត្ថកិច្ចនគរ​បាលខណ្ឌមានជ័យនិងនគរបាលខណ្ឌចំការមនបានចុះអនុវត្តបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់អ្នកបេីកបរម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកគ្មានបេីកបរគ្មានពាក់មួកសុវត្ថិភាពនិងកញ្ចក់ម៉ូតូ​សនិងត្រូវឃាត់និងចេញលិខិតស្នាមដកហូតបញ្ជូលទៅស្នងការរាជធានីភ្នំពេញថ្ងៃទី១២ ខែ មករា​ ឆ្នាំ ២០១៨នៅសង្កាត់ស្ទឹងមាន​ជ័យ២និងសង្កាត់បឹងទំពុន១និងសង្កាត់ទំនប់ទឹកខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យបាបប្រាប់ថាបានដាក់គោលដៅនៅស្ពានមុខពេទ្យរស្សុីអនុវត្តច្បាប់ចរាចរណ៍ចាប់ម៉ូតូដែលបេីកបរមិនគោរព​​ផ្លាកសញ្ញាទិសដៅបញ្រា្ចស់ទិសបានច្រេីនជាងអ្នកបេីកបរគ្មានមួកសុវត្ថិភាព។ចំណែករថយន្តក៏មានមួយចំនួនតូចមិនគោរពច្បាប់ផងដែរពេលចុះអនុវត្តហេីយក្នុងរយះពេលមួយថ្ងៃនេះកម្លាំងប៉ុស្តិ៍ឃាត់ម៉ូតូបញ្រ្ចាស់ទិសមានចំនួន២៦គ្រឿងអត់ពាក់មួក៦គ្រឿង។

បន្ទាប់ពីយុទ្ធនាការប្រជាពលរដ្ឋបានពាក់ច្រេីនជាងហេីយម៉ូតូដែលគ្មានមួកនិងកញ្ចក់ត្រូវផាកពិន័យនៅអធិការដ្ឋានខណ្ឌចំណែកម៉ូតូដែលជិះបញ្រ្ចាស់ដឹកជញ្ជូលទៅស្នងការនគរបាលរាជធានីភ្នំពេញតាមគោលការណ៍របស់ស្នងការ ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន១ខណ្ឌមានជ័យឃាត់ម៉ូតូដែលមិនគោរពផ្លាកសញ្ញាហាមបត់ស្ដាំបេីកតាមផ្លូវ២៧១បត់មកស្ពានចំរេីនផលឃាត់ម៉ូតូបញ្រ្ចាស់បានចំនួន៨គ្រឿង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹកខណ្ឌចំការមនឃាត់ម៉ួតូមិនគោរពច្បាប់​បេីកបរមិនបានពាក់មួកសុវត្ថិភាពនិងម៉ូតូគ្មានកញ្ចក់តាមច្បាប់ណែនាំសរុបបានចំនួន៩គ្រឿងអត់ពាក់មួកសុវត្ថិភាពទាំងអស់ហេីយដឹកជញ្ជូលទៅអធិការដ្ឋាននគតរបាលខណ្ឌដេីម្បីផាកពិន័យតាមច្បាប់ ។គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *