ទំព័រដើម / សន្តិសុខសង្គម / បុរសជាសន្តិសុខឯកជនម្នាក់ត្រូវបានគេឃើញសពចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

បុរសជាសន្តិសុខឯកជនម្នាក់ត្រូវបានគេឃើញសពចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ភ្នំពេញ ៖សមត្ថកិច្ចបាននិយាយថាបុរសជាសន្តិសុខឯកជនម្នាក់សង្ស័យធ្វើ​អត្ត​ឃាត​ចងកនៅលេីធ្នឹមដែកបន្ទប់សម្លាប់នៅក្នុងបន្ទប់ស្នាក់នៅរោងកម្មករសង្ស័យករណីស្រលាញភេទដូចគ្នាដោយភាគីម្ខាងសុំបែកចែកផ្លូវគ្នាឯកជនរងគ្រោះរួចចងកអត្ត​ឃាតសម្លាប់ខ្លួនឯងហេីយបង្កការភ្ញាក់ផ្អេីលសមត្ថកិច្ច កាលវេលាម៉ោង១និង៥០នាទី​រសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ ២០១៨នៅចំណុចរោងកម្មករស្នាក់នៅបន្ទប់D06សន្តិសុខនៅក្នុងកោះពេជ្រក្រុម៧៨ស្ថិតនៅភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាសពមានឈ្មោះ ហ៊ន គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ មុខ​របរ ផ្នែករដ្ឋបាលសន្តិសុខកោះពេជ្រស្នាក់នៅកន្លែងកេីតហេតុមានស្រុកកំណេីត ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងដោយបាានចងកសម្លាប់ខ្លួនក្នុងបន្ទប់ខ្លួនមិនដឹងមូលហេតុរួចត្រូវសមត្ថកិច្ចឡោមព័ន្ធជុំវិញបន្ទប់រួចរងចាំត្រួតពិនិត្យកោសល្យវិច្ឆ័យ ។

លោក កុល សេត ភេទប្រុស អាយុ៣៣ ឆ្នាំមុខរបរសន្តិសុខក្នុងកោះពេជ្របានរៀបរាប់ប្រាប់សមត្ថកិច្ចពេលធ្វេីកំណត់ហេតុថាដោយមុនកេីតហេតុមិនបានឃេីញបុរសរងគ្រោះចេញទៅធ្វេីការហេីយបានមកដល់បន្ទប់ទ្វាបានចាក់សោគន្លះពីក្នុងហេីយក៏​បានគាស់ទ្វាតែមិនឃេីញឆ្លេីយក៏អេីតមេីលតាមមាត់បង្អួចហេីយក៏ឃេីញុរសរងគ្រោះ​បានចងកសម្លាប់ខ្លួនរួចក៏រត់ទៅប្ដឹងបហរធសនសន្តិសុខក្រោយមកក៏សមត្ថ​កិច្ចចុះមកដល់កន្លែងកេីតហេតុ ។

សមត្ថកិច្ចបានប្រាប់ថាដោយប្រធានសន្តិសុខកោះពេជ្ររាយការណ៍អោយអាជ្ញាធរចុះមករោងស្នាក់កោះពេជ្រមានបុរសម្នាក់បានចងកសម្លាប់ខ្លួនហេីយក្រោយមកកីបានចុះត្រួតពិនិត្យដោយឡោមព័ន្ធកន្លែងកេីតហេតុដេីម្បីអោយជំនាញកោសល្យ​វិច្ឆ័យចុះមកត្រួតពិនិត្យសព។

ក្រោយមកក៏ជំនាញបច្ចេកទេសកោសល្យវិច្ឆ័យហេីយសន្និដ្ឋានបុរសរងគ្រោះសពមូលហេតុអត្តឃាត(ចងកសម្លាប់ខ្លួន)ហេីយដោយអ្នករាយការណ៍ខ្លះក៏និយាយថាបុរសសម្លាប់នេះចងកសម្លាប់ខ្លួនតូចចិត្តបែកបាក់ស្នេហាប្រុសដូចគ្នាតែនេះជារឿងក្រៅផ្លូវការទេសំខាន់នៅកន្លែងកេីតមិនមានអ្វីផ្សេងទេគឺបន្ទប់នេះមានតែបុរសរងគ្រោះចេញចូលម្នាក់ឯងប៉ុណ្ណោះហេីយសពបានរថយន្តដឹកសពរបស់ស្នងការដឹក​សព​យកទៅតំកល់នៅវត្តស្ទឹងមានជ័យរងចាំក្រុមគ្រួសារមកយកទៅស្រុកកំណេីតធ្វេីបុណ្យតាមប្រពៃណី ។ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *