ទំព័រដើម / Uncategorized / អតីតមេដឹកនាំបក្សប្រឆាំង បង្កើតចលនា​សង្គ្រោះ​ជាតិ

អតីតមេដឹកនាំបក្សប្រឆាំង បង្កើតចលនា​សង្គ្រោះ​ជាតិ

ភ្នំពេញ៖យោងលិខិតផ្សព្វផ្សាយរបស់ក្រុមអតីតមន្ដ្រីបក្សប្រឆាំងបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០១៨ នេះ​ថា អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ (CNRM)​ក្នុងនោះមានលោកសមរង្ស៊ីបានចុះឈ្មោះបញ្ជីនោះដែរ។

ប្រភពបានបន្ដថា៖ចលនា​នេះ នឹង​ធានា​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ទោស​មនសិការ​ទាំងអស់ ព្រមទាំង​ឲ្យ​មាន​ការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទូលំទូលាយ។

ក្នុងលិខិតដដែលនោះបានឈ្មោះមនុស្ស៩រូបទី១៖លោកអេងឆៃអ៊ាងទី២លោកជាគឹមលីនិងទី៣លោកសមរង្ស៊ីទី៤លោកអ៊ុងរិទ្ឋីនិងទី៥លោកគារីនិងទី៦លោកស្រីជូឡុងសូមារានិងទី៧លោកស្រីមួរសុខហួរនិងទី៨លោកតុវ៉ានចាន់និងទី៩លោកទូនយក់ដា។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ កាលពី​ថ្ងៃ​៣ ខែ​កញ្ញា​កន្លង​ទៅ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

ចំណែក​តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ចំនួន១១៨​រូប រយៈ​ពេល ៥​ឆ្នាំ។ ការសម្រេច​នេះ គឺបន្ទាប់​ពីតុលាការ​កំពូល បើក​សវនការ កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។នៅមិនមានប្រិតកម្មពីគណបក្សប្រជាជនកម្ពុជាចំពោះការបង្កើតចលននយោបាយនេះនៅឡើយតែរដ្ឋាភិបាលបានបដិសេធថាកម្ពុជាគ្មានអ្នកទោសនយោបាយទេ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *