ទំព័រដើម / ព័ត៌មានសំខាន់ៗ / ផ្ទុះជំងឺផ្ដាសាយបក្សីនៅសង្កាត់ភ្នំពេញថ្មី

ផ្ទុះជំងឺផ្ដាសាយបក្សីនៅសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖រដ្ឋមន្ដ្រីកសិកម្មប្រកាសថាមានករណីផ្ទុះជំងឺផ្ដាសាយបក្សីនៅសង្កាត់ភ្នំពេញថ្មីនាក្រុងភ្នំពេញនិងបានសូមអោយអាជ្ញាធរជួយទប់ស្កាត់ករណីនេះដោយកំណត់កាំរង្វង់៣គីឡូម៉ែត្រមិនអោយដឹកសត្វចេញនោះឡើយ។នេះបើតាមលិខិតរបស់រដ្ឋមន្ដ្រីកសិកម្មវេងសាខុនបានផ្សព្វផ្សាយនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖យោង​តាម​លិខិត​លេខ ៣៣៧ កសក ចុះ​ថ្ងៃ​ទី១១​មករា បាន​ឲ្យដឹង​ថា បន្ទាប់ពី​ធ្វើ​ការ​វិភាគ​លើ​មាន់​ចំនួន ៣​ក្បាល​ពី​ភូមិ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​រក​ឃើញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម A1 (H5N1)៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *