ទំព័រដើម / ព័ត៌មានជាតិ / មូលនិធិស៊ីក្លូត្រូវចំណាយមួយឆ្នាំក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក

មូលនិធិស៊ីក្លូត្រូវចំណាយមួយឆ្នាំក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖មូលនិធិត្រីចក្រយានត្រូវចំណាយមួយឆ្នាំក្នុងរង្វង់ទឹកប្រាក់ពី ២៤-ទៅ៣០ម៉ឺនដុល្លារអាមេរិក  ដើម្បីជួយទ្រទ្រង់ សមាជិកមូលនិធិ ​ដែលជាអ្នកប្រកបមុខរបរធាក់ស៊ីក្លូ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណេះសំណាល និងពិសារអាហារជុំគ្នាជាមួយបងប្អូនអ្នកប្រកបរបរ ធាក់ស៊ីក្លូក្នុង​រាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ​នាព្រឹកថ្ងៃទី១៣  មករានេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បានថ្លែងថា តាមរយៈថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារសម្តេច និងការចូលរួមពីសប្បុរជន មូលនិធិត្រីចក្រយាន នឹង​អាច​ដំណើរការទៅបានដោយមិនមានការខ្វះខាតនោះឡើយ   ក្នុងការជួយទ្រទ្រង់ដល់អ្នកប្រកបមុខរបរបធាក់ស៊ីក្លូ។

សម្ដេចហ៊ុនសែនបានបន្ដថា៖ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាមូលនិធិដែលយើងមាននៅក្នុងដៃតើតើងមសនប៉ុន្មាន​ហើយ​យើអអាចប្រើ​ប្រាស់​​ប៉ុន្មាន។  តាមការប៉ាន់ស្មានរបស់ខ្ញុំក្នុងមួយឆ្នាំ  យើងអាចចាយនៅក្នុងរង្វង់២៤ម៉ឺន ទៅ៣០ម៉ឺនដុល្លារ សហរដ្ឋអា​មេរិក។ ​សម្របា់ខ្លយនខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំឥឡូវខ្ញុំបានដាក់៥០០លានរៀល ចូលទៅក្នុងគណនេយ្យ​បើកនៅ​ធនាគាររួច​ស្រេច​​​ទៅហើយ។…….មានថវិការពីសប្បុរសជនរបស់យើងដែលចូលប្រចាំឆ្នាំក្នុងមយយឆ្នាំ២០ម៉ឺនដុ្លារសហរដ្ឋអាមេរិកថែមទៀតលើថិការបស់ខ្ញុំ និងឯ.ឧឃួង ស្រេង។ អញ្ចឹងទេយើងមានមូលនិធិគ្រប់គ្រាន់ដើម្បីចាប់ដំណើរការពីថ្ងៃនេះទៅ។)

សម្តេចបានយកឱកាននេះជំរុញឲ្យគិតទៅអនាគតបន្តទៀត  ដើម្បីភិរក្សស៊ីក្លូ ឲ្យបានល្អ គួររិះរកមធ្យោបាន​ធ្វើយ៉ាង​ណា ​អាចកែច្នៃ  និងធ្ចើការថែទាំស៊ីក្លូ ​ ឬផលិតស៊ីក្លូ ដើម្បីធានា ការអភិរក្សថែរក្សាមរតកស៊ីក្លូកុំឲ្យបាត់បង់ ​ព្រោះស៊ីក្លូ ក៍ជា​ការសំគាល់នូវអត្តសញ្ញាណរបស់ជាតិយើងមួយដែល ។សូមបញ្ជាក់ថានៅក្រោយឆ្នាំ១៩៧៩ស៊ីក្លូ កើតមាននៅ​កម្ពុជា​ប្រមាណ​ជាង១ម៉ឺនគ្រឿង  ប៉ុន្តែដោយភាពរីកចំរើននៃសង្គមជាតិ  មធ្យោបាយទំនើបៗ  កើតមានច្រើធ្វើឲ្យ​វិស័យ​ស៊ីក្លូនា​បច្ចុប្បន្នមាននៅសេសល់តិចតួចគឺជាង៣០០គ្រឿងប៉ុណ្ណោះនៅរាជធានីភ្នំពេញសព្វថ្ងៃ។​នេះជាសញ្ញាមួយដែលធ្វើឲ្យ​វិស័យ​ស៊ីក្លូកាន់តែឈានទៅរកការខ្សត់ខ្សោយទៅៗ  បើសិនជាពុំមានវិធានការជួយយទ្រទ្រង អភិរក្ស  ថែរក្សាឡើងវិញ​នោះ​ទេ ​ មុខរបរធាក់ស៊ីក្លូនេះនិងអាចឈានទៅបាត់បង់ ជាក់ជាមិនខាន ។

​   ​ ​ ដូច្នេះដើម្បីជួយដល់ការអភិរក្ស ការពារកុំឲ្យមុខរបរធាក់ស៊ីក្លូនេះ ឈានទៅផុតរលត់នោះ ​ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តីកម្ពុជាក៍បានស្រេចបង្កើតឲ្យមានសមាគមមូលនិធិត្រីចក្រយាននេះឡើង ​  ដើម្បីរួមគ្នាអភិរក្សថែរក្សាមុខរបរនេះជូន​បងប្អូន​អ្នកធាក់ស៊ីក្លូ ឲ្យមានជានិរន្តឡើងវិញកុំឲ្យឈានទៅបាត់បង់ ។

តាមរយៈមូលនិធិនេះ នឹងផ្តល់ផលប្រយោជន៍យ៉់ាងច្រើនដល់ សមាជិកជាអ្នកប្រកបមុខរបរបធាក់ស៊ីក្លូ ដែល ក្នុង​នោះ​សមាជិកម្នាក់ៗ នឹងទទួលបាន ​១-ប័ណ្ណ ប.ស.ស​ ដោយទទួលបានការពិនិត្យ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅ តាមមន្ទីរពេទ្យរដ្ឋ, ទី២. សមាជិកសកម្ម ដែលជាអ្នកប្រកបរបធាក់ស៊ីក្លូ នឹងទទួលបានថវិកាឧបត្ថម្ភ ក្នុងមួយថ្ងៃ​៧ពាន់​រៀល ដោយ២ពាន់រៀល ផ្តល់ដើម្បីយកទៅចំណាយ លើថ្លៃជួលស៊ីក្លូ និង៥ពាន់រៀលទៀត គឺដើម្បី​ទិញ​អាហារ​ហូបប្រ​ចាំថ្ងៃ។ថវិកាដែលផ្តល់ជូននេះ អនុញ្ញាតឲ្យបើក១០ថ្ងៃម្តង ដោយនឹងបើកតាមធនាគារឯកទេស វីង ហើយអាចបើកបាន នៅគ្រប់ទីកន្លែង។ជាងនេះ មូលនិធីក៍មានផ្តល់ជូនសម្លៀកបំពាក់ ផងដែរ។  ដោយឡែក សម្តេចតេជោក៍បាន​ឧបត្ថម​បន្ថែម​នូវអាវរងានិង អង្រឹងដល់បងប្អូនបន្ថែមទៀត ដើម្បីជួយដល់ផ្នែក​សុខុមាល​ភាពកក្នុ​ងការរស់នៅ។

​ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីនេះ មានប្រសាសន៍ថា ការបង្កើតសមាគមមូលនិធិនេះឡើង គឺមិន​បាន​បង្ខំ​ឲ្យអ្នកណាម្នាក់ ចូលធ្វើជាសមាជិកនោះទេ គឺចូលដោយមានការស្ម័គ្រចិត្ត ហើយគោលបំណងសំខាន់ នៃការបង្កើត​សមាគមមូលនិធិនេះឡើង គឺដើម្បីជួយដល់ អ្នកប្រកបរបស៊ីក្លូពិតប្រាកដ ក្នុងនោះសម្តេចបានអះអាងថា នឹងមិនយក​ថវិកាក្នុង​មូលនិធិនេះ ទៅប្រើប្រាស់ខុសគោលដៅឡើយ។

សម្តេច ក៏បានអំពាវនាវឲ្យអ្នកប្រកបរបស៊ីក្លូទាំងអស់ ត្រូវគោរពច្បាប់ចរាចរ និងអំពាវនាវ ឲ្យ​ប្រជាជន និងភ្ញៀវ​ទេសចរទាំងអស់ ចូលរួមជិះស៊ីក្លូ ដើម្បីចូលរួមរក្សាបរិស្ថាន និងបង្កើតការងារជូន អ្នកប្រកបរបស៊ីក្លូផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ ត្រីចក្រយាន្តកម្ពុជា បានឲ្យដឹងថា ស៊ីក្លូ មានចាប់តាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់បច្ចុប្បន្ននេះ លើក​លែងតែសម័យប៉ុល ពត ប៉ុណ្ណោះ។ ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន ដោយសារមធ្យោបាយធ្វើដំណើរ មាន​ការកើន​ឡើង​យ៉ាងឆាប់រហ័ស បានធ្វើឲ្យស៊ីក្លូ បានបាត់បង់បន្តិចម្តងៗ ដោយរហូតមកដល់ពេលនេះ មានអ្នកប្រកប​របស៊ីក្លូ ប្រមាណ​៣០៨នាក់ប៉ុណ្ណោះ នៅរាជធានីភ្នំពេញ៕អត្ថបទប្រាក់   សុវណ្ណតារា ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *