ទំព័រដើម / សន្តិសុខសង្គម / ជនសង្ស័យចំនួន០២ នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យចំនួន០២ នាក់ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

 

ខេត្តបាត់ដំបងៈជនសង្ស័យចំនួន០២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីជួញដូររក្សាទុកដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

លោកវរៈសេនីយ៏ទោ ស៊ាន សុណាល់, នាយការិយាល័យនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានឲ្យដឹងថា ហេតុការណ៏ឃាត់ខ្លួនពួកគេនៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី១១ខែមករានេះ ដោយកម្លាំងជំនាញសហការជា១ កម្លាំងការិយាល័យបង្រ្កាបគ្រឿងញៀនខេត្តនិងកម្លាំងមូលដ្ឋានស្រុកបានចុះបង្រ្កាបនៅចំណុចភូមិអូរប្រយុទ្ធឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង និង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ ក្នុងបទល្មើសជាក់ស្តែង ។

លោកបន្តថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនមានទី១-ឈ្មោះ ជា សុរ៉ាត់, អាយុ២៨ឆ្នាំ​រស់នៅភូមិពេជ្រចិន្តាឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោយការបង្រ្កាបដកហូតបានវត្ថុតាងរួមមានថ្នាំញៀនមេតំហ្វេតាមីនយ៉ាម៉ា WYចំនួន២២​គ្រាប់,ទម្ងន់២,១០ក្រាម,ទូរស័ព្ទដៃចំនួន០១គ្រឿង,ម៉ូតូឌ្រីមសេ១២៥ចំនួន០១គ្រឿងផលិតឆ្នាំ២០១៧គ្មានស្លាកលេខ។

លោកបន្តថា យោងតាមចម្លើយឈ្មោះជា សុរ៉ាត់, ,និងដោយមានការអនុញ្ញាតិពីលោកនួន សាន,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅចំណុចក្រុមទី៧ភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកវេលាម៉ោង៧,១០នាទីព្រឹកថ្ងៃទី១២មករាឆ្នាំ២០១៨នេះ ជន សង្ស័យមានឈ្មោះឈិន ឈៀង,អាយុ៤៦ឆ្នាំ មានទីលំនៅភូមិ/ឃុំឃាត់ខ្លួនខាងលើនិងឆែកឆេរលំនៅដ្ឋានដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនយ៉ាម៉ាWYចំ​នួន២៦គ្រាប់,​ទម្ងន់២,៤៣ក្រាម,និងទូរស័ព្ទដៃ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាៈពួកខ្លួនពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន។​បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញការិយាល័យបង្រ្កាបគ្រឿងញៀន កំពុងសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *