ទំព័រដើម / សន្តិសុខសង្គម / អភិបាលខេត្តចូលរួមវេទិការនៅភូមិចំការចេក សង្កាត់អូរស្មាច់

អភិបាលខេត្តចូលរួមវេទិការនៅភូមិចំការចេក សង្កាត់អូរស្មាច់

ឧត្តរមានជ័យៈនៅក្នុងវេទិកាសាធារណៈនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី​១២/០១​/២០១៨​នេះ​ ជាការ​ឆ្លើយតប​ទៅតាមសំណូមពរ​ របស់​ ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​ ឯកឧត្តម​ ស​ ថាវី​ អភិបាលនៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ​ បាន​ដោះស្រាយដោះស្រាយពីបញ្ហាប្រឈមនានាមួយចំនួន។

​ ឯកឧត្តម​ ស​ ថាវី​ បានជួយសំរួលជួស​ជុលស្ពានឈើ​មួយកន្លែង​ ​នៅភូមិចំការចេក​ និងជួយកសាងផ្លូវមួយខ្សែប្រវែង២០០ម៉ែត្រ​ ចូលទៅសាបឋមសិក្សា​គិរីមង្គលអូរស្មាច់​ រួមទាំងជួយដោះស្រាយ​ នូវបញ្ហានានាជាច្រើនទៀតដល់ប្រជាពលរដ្ឋនៅទីនោះ។

​ ជាងនេះទៅទៀត​ ក្នុងប្រសាសន៍សំណេះសំណាលនាពេលនោះ​ ឯកឧត្តម​ ស​ ថាវី​ បានលើកឡើងពីការរីកចំរើន​របស់ប្រទេសជាតិ ក្រោមការដឹកនាំ​ ដឈ្លាសវៃរបស់សម្តេច​ តេជោ​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្សកម្ពុជា​ សម្តេចបានធ្វើអោយប្រទេស​ជាតិទាំងមូល​ មានការវិវត្តប្រែក្លាយ​ ពីស្ថានភាពក្រីក្រ​ មកជាស្ថានភាពដោយល្អប្រសើរឡើងវិញ​ ទាំងផ្នែកវិស័យពុទ្ធចក្រ​ និងវិស័យអាណាចក្រ​ មានការីកចំរើននិងជឿន​លឿនគួរអោយកត់សម្គាល់​ ហើយឯកឧត្តមក៏បានជំរុញ​ អោយអាជ្ញានៅតាមមូលដ្ឋានធ្វើយ៉ាងណាត្រូវតែបង្រើរនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព​ ហើយនៅក្នុងឱកាសនោះផងដែ​ ក៏មានក្តីរសប្បាយ​រីក​រាយយ៉ាងក្រៃលែង បន្ទាប់ពីឯកឧត្តមអភិ​បាលខេត្តជួយដោះស្រាយពីទុក្ខកង្វល់ដល់ពួកគាត់​ដែលកំពុងតែរាងស្ទះ​ ជាយូមកហើយនោះ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *