ទំព័រដើម / សន្តិសុខសង្គម / ឆេះរោងម៉ាស៊ីនវ៉ៃក្រណាត់នៅក្រុងស្វាយរៀង

ឆេះរោងម៉ាស៊ីនវ៉ៃក្រណាត់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអាវុធហត្ថនិងនគរបាលក្រុងស្វាយរៀងចេញឡានទឹកចំនួន២គ្រឿងមកជួយបាញ់ពន្លត់អគ្គីភ័យមួយបណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីបារ៉ែតភ្លើងឆាបឆេះរាលដាលដល់ម៉ាសីុនវ៉ៃក្រណាត់និងសរស ជញ្ជាំងស័ង្កសី រោលខ្លោចខ្មៅនិងមានការខូចខាតសម្ភារៈមួយចំនួនធំ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២:១៥នាទីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០១៨នេះនៅភូមិ ទទា សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។ បើតាមកម្មករធ្វើនៅរោងម៉ាសុីនដែលមានមានភ្លើងឆាបឆេះនោះបានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុគឺក្រណាត់ជាប់ក្នុងម៉ាសុីនមិនដំណើរការហើយមួយសន្ទុះក្រោយមកឆ្លងចរន្តបែកផ្កាភ្លើងឆាបឆេះតែម្តង។

ប្រភពបានបន្តទៀតថា៖ក្រោយដោយសភាពការណ៍មិនអាចគ្រប់គ្រង់បានក៏រត់ចេញមកក្រៅហៅគេឯងជួយនិងទូរសព្ទដើម្បីសុំជួយអន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យ២រថយន្តទើបគ្រប់គ្រង់បាន។ បើតាមសមត្ថកិច្ចបានអោយដឹងថា៖ម្ចាស់ផ្ទះត្រូវភ្លើងឆាបឆេះនេះមានឈ្មោះ យ៉ាន់ សាម៉េត ភេទប្រុស អាយុ ៤៣ឆ្នាំមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើហើយផ្ទះដែលឆេះជាកន្លែងកែឆ្នៃកំទេចក្រណាត់រោងចក្រយកមកកែឆ្នៃធ្វើខ្នើយលក់។

ហើយទំហំការខូចខាតយើងពុំទាន់បានដឹងនោះទេ។នេះសំណាងហើយដែលបានសមត្ថកិច្ចអាវុធហត្ថនិងនគរបាលមកជួយអន្តរាគមន៍ទាន់ពេលកុំអីមិនដឹងថាត្រូវឆាបឆេះរាលដាលដល់ផ្ទះអ្នកស្រុកជឹតៗនោះទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *