ទំព័រដើម / សន្តិសុខសង្គម / ប្រភពទឹកអាងត្រពាំងថ្មធ្វើស្រូវស្រាលឆ្នាំ២០១៨មានផ្ទៃដី៣.៦០០ហិចតាអាចធ្វើបាន២ទៅ៣ដង

ប្រភពទឹកអាងត្រពាំងថ្មធ្វើស្រូវស្រាលឆ្នាំ២០១៨មានផ្ទៃដី៣.៦០០ហិចតាអាចធ្វើបាន២ទៅ៣ដង

ខេត្តបន្ទាយមានជ័យ៖ស្រុកភ្នំស្រុកវិស័យកសិកម្មរំពឹងអាងត្រពាំងថ្មធ្វើស្រូវស្រាលឆ្នាំ២០១៧និង២០១៨មានផ្ទៃដី៣.៦០០ហិចតា​កើនជាងឆ្នាំ២០១៦អាចធ្វើបាន១រដូវ២ទៅ៣ដង។ លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថា៖ស្រុកភ្នំស្រុកមានចំនួន១៣,៣០៤គ្រួសារប្រជាពលរដ្ឋសរុបចំនួន៥៦,៩២៨នាក់ស្រី២៧,៩២០នាក់ អាយុ១៨ឆ្នាំឡើងមានចំនយន៣៩,៤១៨នាក់ស្រី២០,០៦២នាក់ហើយមានប្រជាពលរដ្ឋ៩៥ភាគរយជាប្រជាកសិករធ្វើស្រែនិងចំការ។

លោកបានបញ្ជាក់ថា៖ស្រុកភ្នំស្រុកមានផ្ទៃដីសរុប៧៦,២៤៥ហិចតា ផ្ទៃដីបង្កបង្កើនផល២៩,៤៧៤ហិចតា ផ្ទៃដីចំការ៧,១៦៩ហិចតា ផ្ទៃដីបឹងបួរអាង១៨,៣៦៥ហិចតា ផ្ទៃដីព្រៃ១៩,៦៨៣ហិចតា ផ្ទៃដីលំនៅដ្ឋាន១,៥៥៤ហិចតា។ប្រជាកសិករបង្កបង្កើនផល ១.ស្រូវឡើងទឹកមានផ្ទៃដី៦១០ហិចតា ២.ស្រូវធ្ងន់១១,២៧៧ហិចតា ៣.ស្រូវកណ្តាល១៣,៦១៩ហិចតា ៤.ស្រូវស្រាល(រឺស្រូវបង្កើនរដូវ)៣,៦០០ហិចតា។

លោក យឹម សំណាង បានបញ្ជាក់ថា៖ប្រជាកសិករស្រុកភ្នំស្រុកបង្កបង្កើនផលរំពឹងទឹកអាងត្រពាំងថ្មដែលមានផ្ទៃដីជិត១០គីឡូម៉ែត្របួនជ្រុងហើយមានផ្ទៃទឹក១៧,០០០ម៉ែត្រគីបទៅ១៨,០០០ម៉ែត្រគីបដែលអាចបង្កបង្កើនផលស្រូវស្រាលបាន២ទៅ៣ដងក្នុង១រដូវដែលប្រជាកសិករពេញធ្វើមានស្រូវប្រភេទស្រូវសែនក្រអូបនិងស្រូវអ៊ីអ៊ាដែលទទួលផលបាន១ហិចតា៤ទៅ៥តោនហើយឆ្នាំ២០១៧ដល២០១៨បង្កបង្កើនផលច្រើនជាងឆ្នាំ២០១៦៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *