ទំព័រដើម / សន្តិសុខសង្គម / អាជ្ញាធរក្រុងស្ទឹងសែនចុះអនុវត្តន៍រុះរើ កាត់ស្លាកយីហោ សំយ៉ាប និងសំណង់ ដែលសង់ប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ

អាជ្ញាធរក្រុងស្ទឹងសែនចុះអនុវត្តន៍រុះរើ កាត់ស្លាកយីហោ សំយ៉ាប និងសំណង់ ដែលសង់ប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ

ខេត្តកំពង់ធំ៖ដោយមានការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនដឹកនាំដោយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុង ចុះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ប្រាប់ភ្នាក់ងារសារព័ត៌មាននៅរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ឲ្យដឹងថាការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងពិតជាមានសារសំខាន់ណាល់ព្រោះវាជាសោភ័ណ្ឌភាពរបស់ក្រុង និងជាមុខមាត់របស់ខេត្ត។

ដូច្នេះ រដ្ឋបាលក្រុងស្ទឹងសែនបានជូនដំណឹងព្រមទាំងចុះវាល់វែងនូវផលប៉ះពាល់ដល់បងប្អូនប្រជាពល រដ្ឋរយៈពេល១ខែមកហើយគឺចាប់ពីថ្ងៃទី១២ធ្នូឆ្នាំ២០១៧គឺស្លាកយីហោ ប៉ាណូ របង ផ្ទះ តូបលក់ដូរសំយ៉ាបដែលលយចេញ ស្ថិតនៅទីតាំងហាមឃាត់គឺធ្វើការកាត់ចេញតែម្តង រាល់ការរុះរើ ទាំងអស់គឺមានការ ឯកភាពពីម្ចាស់អចលនទ្រព្យ តែដោយសារប្រជាពលរដ្ឋខ្វះឧបករណ៍ និងមធ្យោបាយ ទើបសាលាក្រុងជួយសម្រួលចុះអនុវត្តន៍។

លោកបញ្ជាក់ដែរថាការរៀបចំសណ្តាប់ធ្នាប់នេះ គឺចែកចេញជា៤ផ្នែកផ្សេងគ្នា គឺ១. ចាប់ពីភូមិពុកយុក សង្កាត់ស្រយ៉ូវ ដល់ស្ពានត្បូងចាម ត្រូវរក្សាទុកចន្លោះប្រវែង២០ម៉ែតពីអ័ក្សផ្លូវ, ២. ពីស្ពានត្បូងចាម ដល់ស្ពានអាចារ្យលាក់ រក្សាទុកចំងាយ ១០ម៉ែតពីអ័ក្ស ផ្លូវ៣.ពីស្ពានអាចារ្យលាក់ ដល់ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ រក្សាទុកប្រវែង ២០ម៉ែតពីអ័ក្សផ្លូវ ៤. សម្រាប់ទីតាំងផ្សេងទៀត ត្រូវរក្សាទុកចន្លោះពីអ័ក្សរផ្លូវតាមស្ថានភាពជាក់ស្តែងនៃផ្លូវ នីមួយៗ។

ធ្វើការរុះរើ កាត់ស្លាក សំយ៉ាប និងសំណង់មួយចំនួន យោងលើស្មារតីនៃអង្គប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវក្រុងស្ទឹងសែន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។

អាជីវករឈ្មោះ ច្រឹប សំអុល ជាម្ចាស់ស្ថានីយ៍សាំងតេលា និងលោក គ្រុយ សេងគីម រស់នៅក្នុងភូមិក្រចាប់សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនបានលើកឡើងថា គាត់ក៏មានការប៉ះពាល់នៅផ្នែកដំបូល និងប៉ាណូផ្នែកខាងមុខ ប៉ុន្តែគាត់នៅតែមានភាពសប្បាយរីករាយ និងចូលរួមសហការណ៍ជាមួយអាជ្ញាធរក្នុងការរុះរើចេញ ព្រោះការងារនេះគឺជាការរៀបចំសណ្តាប់ធ្នាប់ក្នុងទាំងមូល ហើយមួយវិញទៀតវាជាការជួយ និងចូលរួមលើកស្ទួយនូវសោភ័ណ្ឌភាពក្រុង ព្រមទាំងទាក់ទាញនូវការឆ្លងកាត់ ក៏ដូចជាស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកខេត្តកំពង់ធំផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *