ទំព័រដើម / សន្តិសុខសង្គម / កងរាជអាវុធហត្ថខេត្តកោះកុងធ្វើការបង្ក្រាបករណីជួញដូរថ្នាំញៀនឃាត់ខ្លួន១៣នាក់

កងរាជអាវុធហត្ថខេត្តកោះកុងធ្វើការបង្ក្រាបករណីជួញដូរថ្នាំញៀនឃាត់ខ្លួន១៣នាក់

កោះកុង ៖សេចក្តីរាយការណ៍បានបញញជាក់ថានៅវេលាម៉ោង ១២និង១៥នាទីនាទី ថ្ងៃទី១២មករា២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំង​កងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ឃាត់ខ្លួនមនុស្សចំនួន១៣នាក់ រថយន្តចំនួន ២​គ្រឿង ម៉ូតូចំនួន ៣គ្រឿង។

ការចុះបង្ក្រាបដឹកនាំដោយលោកវីរះសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ទទួលបន្ទុកការងារបង្រ្កាបបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងកាស៊ីណូ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
លោកវីរសេនីយ៍ត្រីនួន វត្ថា មេបញ្ជាការរង ទទួលបន្ទុកការងារបង្រ្កាបបទល្មើសគ្រឿង​​​ញៀន នៃកងរាជអាវុហត្ថខេត្តកោះកុង បានអោយដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ប៊ុនធឿន ហៅហៀ ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន​៤កញ្ចប់​(ធំ01 តូច03) = 1.54 ក្រាម , ដែកឆាប 01 , កាបូប 02 (ដៃ01 ស្ពាយ 01 ) ។


បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តកោះកុង កំពង់សាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត។(សន សម្ភស្ស)

Leave a Reply

Your email address will not be published. Required fields are marked *