ទំព័រដើម / ព័ត៌មានសំខាន់ៗ / តើគេគួរទទួលទានអាហារប៉ុន្មានកាឡូរីក្នុងមួយថ្ងៃ?

តើគេគួរទទួលទានអាហារប៉ុន្មានកាឡូរីក្នុងមួយថ្ងៃ?

ភ្នំពេញ៖ដើម្បីសុខភាព របបអាហារដែលមានតុល្យភាពល្អសម្រាប់បុរសម្នាក់ គឺ់ត្រូវមានថាមពលប្រហែល 10,500kJ (2,500kcal) ក្នុងមួយថ្ងៃ។ ឯសម្រាប់នារីម្នាក់វិញត្រូវមានប្រហែល 8,400kJ (2,000kcal) ក្នុងមួយថ្ងៃ។

បរិមាណថាមពលទាំងនេះអាចប្រែប្រួលអាស្រ័យលើអាយុ ការរំលាយអាហារ និងកម្រិតនៃសកម្មភាពរាងកាយ ព្រមទាំងកត្តាផ្សេងទៀត។

តើកាឡូរីគឺជាអ្វី?

កាឡូរីគឺជារង្វាស់នៃបរិមាណថាមពលដែលមាននៅក្នុងអាហារឬក្នុងភេសជ្ជៈ។ បរិមាណថាមពលដែលអ្នកត្រូវការប្រចាំថ្ងៃ អាស្រ័យទៅនឹង:

អាយុរបស់អ្នក – ឧទាហរណ៍កុមារដែលកំពុងលូតលាស់និងក្មេងជំទង់អាចត្រូវការថាមពលបន្ថែមទៀតសម្រាប់ការលូតលាស់របស់គេ

សកម្មភាពប្រចាំថ្ងៃរបស់អ្នក –

ឧទាហរណ៍តើអ្នកធ្វើការជាកម្មករសំណង់ឬជាកីឡាករ ដែលបញ្ចេញថាមពលច្រើន ឬក៏ជាមេការ ជាថៅកែ ឬជាគ្រូពេទ្យដែលមិនសូវបញ្ចេញថាមពលច្រើន។

វាក៏អាស្រ័យលើមាឌរបស់អ្នកដែរ។

កត្តាផ្សេងទៀតក៏មានឥទ្ធិពលលើការប្រើប្រាស់ថាមពលដែរដូចជា:

អរម៉ូនមួយចំនួន ដែលជាសារធាតុគីមីផលិតដោយរាងកាយយើង ដូចជាអរម៉ូនទីរ៉ូអ៊ីត។ គឺវាត្រូវការប្រើប្រាស់ថាមពលច្រើនក្នុងការបំពេញមុខងាររបស់វា។

ថ្នាំមួយចំនួនដូចជា Glucocorticoids ដែលជាប្រភេទនៃថ្នាំ Steroid ដែលត្រូវបានប្រើដើម្បីព្យាបាលការរលាក។ គឺវាត្រូវការថាមពលច្រើនសម្រាប់បំពេញមុខងាររបស់វា។

នៅពេលដែលយើងមិនស្រួលខ្លួនក៏យើងត្រូវការប្រើប្រាស់ថាមពលច្រើនដែរ។

តើពាក្យ Calories និងពាក្យ kilocalories ត្រូវបានគេប្រើប្រាស់យ៉ាងដូចម៉្ដេចនៅក្នុងការនិយាយគ្នាអំពីថាមពលចំណីអាហារ?

ពាក្យ calorie ត្រូវបានគេប្រើជាទូទៅជាអក្សរកាត់សម្រាប់ kilocalorie នៅក្នុងការនិយាយគ្នាអំពីថាមពលចំណីអាហារ។ ប៉ុន្តែ នៅលើកញ្ចប់ម្ហូបអាហារ អ្នកនឹងឃើញវាសរសេរជា kcal វិញ។

Kilojoules (kJ) ក៏ត្រូវបានគេប្រើ នៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិដែរ។ ហើយអ្អ្នកអាចនឹងឃើញ kJ និង kcal នៅលើស្លាកចំណីអាហារ។ 4.2kJ ស្មើនឹងប្រហែល 1kcal ៕អត្ថបទ៖ឡុងឈុន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *