ទំព័រដើម / ព័ត៌មានសំខាន់ៗ / កម្ពុជាមានពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ឋប្រមាណជា២លាន៤សែននាក់

កម្ពុជាមានពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ឋប្រមាណជា២លាន៤សែននាក់

ភ្នំពេញ៖កម្ពុជាមានពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ឋប្រមាណជា២លាន៤សែននាក់និងអ្នកធ្វើការក្នុងប្រព័ន្ឋមានប្រមាណជា១លាន៤សែននាក់។នេះប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានអះអាងនៅថ្ងៃនេះក្នុងពេល​សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ បងប្អូន អ្នករត់ម៉ូតូឌុប ម៉ូតូងកង់បី និងរត់តាក់ស៊ីជាង៤ពាន់នាក់ នៅកោះពេជ្រ។

សម្ដេចបានបន្ដថា៖កម្ពុជាយើងពិតជាមានមោទនភាពចំពោះការរីកចម្រើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសូម​អរគុ​ណ​ដល់​បងប្អូននៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រ​ព័ន្ធទាំងអស់ដែល​បានខិតខំចូ​ល​រួម​ជាមួ​យរាជ​រដ្ឋាភិបាលតាំងពីយើងនៅបាតដៃទទេ តាំងពីកំឡុងពេលដែលកម្ពុជា​ធ្លាប់​ទទួលទណ្ឌ​កម្មសេ​ដ្ឋកិច្ចពីខាងក្រៅហើយស្របពេលដែល​កម្ពុជាមិនទាន់មានសេ​ដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ពេលនោះហើយដែលកម្ពុជាយើងរស់ពឹងផ្អែកទៅ​លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ​រហូតមក​ដល់ពេលនេះ។

 

សេដ្ឋកិច្ចក្រៅប្រព័ន្ឋចូលរួ​មចំណែកយ៉ាងសំខាន់ដល់កំណើន​សេដ្ឋកិច្ចជាតិយើងទាំងមូ​លផងដែរ។វាបានរូមចំណែកការនាំចេញប្រមាណជា៦០០០លានដុល្លារទៅទីផ្សារក្រៅប្រទេស៕កម្ពុជាមានពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ឋប្រមាណជា២លាន៤សែននាក់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *