ទំព័រដើម / សន្តិសុខសង្គម / តុលាការឃុំខ្លួនបុរសពីរនាក់ឆបោកប្រាក់៥ម៉ឺនដុល្លារតាមរូបភាពលក់ដីខ្យល់

តុលាការឃុំខ្លួនបុរសពីរនាក់ឆបោកប្រាក់៥ម៉ឺនដុល្លារតាមរូបភាពលក់ដីខ្យល់

ភ្នំពេញ ៖កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ម្សិលមិញបុរស២នាក់ដែលរងនូវការចោទប្រកាន់ពី បទឆបោកប្រាក់៥ម៉ឺនដុល្លារកាលពីឆ្នាំ២០១៣តាមរូបភាពលក់ដីខ្យល់ត្រូវលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។

ជនសង្ស័យបុរសទាំង២នាក់នេះឈ្មោះ ស៊ុន សៀន ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នៅផ្ទះរបស់ពួកគេក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ តាមដីកាបង្គាប់ ឲ្យនាំខ្លួនរបស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសទាំង២នាក់នេះ បានប្រើល្បិចរៀបចំទិញដីនៅខេត្តកំពត ឲ្យដើមបណ្តឹងចំនួន២នាក់មានចំនួនរាប់សិបហិកតា ហើយដើមបណ្តឹងក៏បានប្រគល់ ប្រាក់មួយផ្នែកឲ្យទៅអ្នកទាំង២ ដើម្បីធ្វើកិច្ចការងារនេះ តែផ្ទុយទៅវិញពេលសួររកដីបែរជា គ្មាន ហើយលុយឲ្យ៥ម៉ឺនដុល្លារ យកទៅស៊ីចាយអស់ រួចគ្មានដីប្រគល់ឲ្យ និងគេចវេះមិនទទួលខុសត្រូវទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់តែម្តង ៕អុីង វុឌ្ឍិន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *