ទំព័រដើម / សន្តិសុខសង្គម / បុរសជនជាតិម៉ាឡេសុីចេញពីម៉ាស្សាត្រូវចោរឆក់កាបូបបាត់អស់ទាំងលិខិតឆ្លងដែន

បុរសជនជាតិម៉ាឡេសុីចេញពីម៉ាស្សាត្រូវចោរឆក់កាបូបបាត់អស់ទាំងលិខិតឆ្លងដែន

ភ្នំពេញ ៖បុរសជនជាតិម៉ាឡេសុីម្នាក់ចេញពីហាងម៉ាស្សាហេីយឈរនៅមុខហាងចាំមិត្តភ័ក្រ្តប្រុសត្រូវជនសង្ស័យជិះម៉ូតូស៊ុយហ្ស៊ូគីនិចពណ៍ក្រហមមិនចាំស្លាកលេខឆក់ យក កាបូបដែលគៀបនៅនិងក្លៀកនៅខាងស្ដាំយកទៅបាត់ក្រោយមកព្រឹកឡេីងមកដាក់ពាក្យបណ្ដឹង កាលវេលាម៉ោង៨​និង​៣០​នាទីព្រឹកថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៨​នៅចំណុចហាងពៅ សុធារ៉ាម៉ាស្សា តាមផ្លូវសុធារស ក្រុម២៩ ស្ថិតនៅភូមិ ៥ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ LYE PHO KHIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារណាហ្គា​២ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានដាក់ពាក្យបណ្ដឹងត្រូវជនសង្ស័យជិះម៉ូតូឆក់យកកាបូបបាត់បង់លិខិតឆ្លងដែន ។(គួន ចំរើន)

Leave a Reply

Your email address will not be published. Required fields are marked *