ទំព័រដើម / Uncategorized / ប្រទះឃេីញសពបុរសម្នាក់អណ្ដែតទឹកទន្លេមិនដឹងពីមូលហេតុនៅឡើយ

ប្រទះឃេីញសពបុរសម្នាក់អណ្ដែតទឹកទន្លេមិនដឹងពីមូលហេតុនៅឡើយ

ភ្នំពេញ ៖ប្រជាពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតផ្គាប់មុខជាប់និងកំប្លោកមានក្លិនស្អុយក្រោយមកបានរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យរកមូលហេតុបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៨នៅចំណុចមាត់ទន្លេបាសាក់ក្រុម៣១ស្ថិតនៅភូមិទួលរកា៣សង្កាត់ចាក់អង្រែក្រោម ។

បុរសម្នាក់មានឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរបេីកបរស្នាក់នៅភូមិជំទាវបុត្រត្រី ឃុំផ្សារ ស្រុក បរិបូរ ខេត្តកំពង់ឆ្នាំងបានប្រាប់ថាដោយមុនកេីតហេតុគាត់ដេីរមកមាត់ទន្លេបាសាក់រកក្លិនស្អុយហេីយក៏ដេីររហូតប្រទះឃេីញសពបុរសម្នាក់ពាក់អាវខ្មៅផ្កាប់មុខទើរលើកំប្លោកក្រោយមក​ក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយ​ចុះមកកន្លែងកេីតហេតុដេីម្បីយកសពឡេីងលេីគោកត្រួតពិនិត្យសព ។

សមត្ថកិច្ចបានប្រាប់ថាដោយមានប្រជាពលរដ្ឋបានរាយការណ៍ថាប្រទះឃេីញសពនៅទន្លេបាសាក់រួចក៏នាំកម្លាំងចុះមកត្រួតពិនិត្យក៏ឃេីញសពតែមិនដឹងថាប្រុសឬក៏ស្រីទេដោយសពផ្កាប់មុខមិនហ៊ានសន្និដ្ឋានបានហេីយក៏ប្រេីខ្សែរុំព័ន្ធរងចាំជំនាញបច្ចេក​ទេសកោសល្យវិច្ឆ័យដេីម្បីចុះមកត្រួតពិនិត្យសព ។

សមត្ថកិច្ចបានប្រាប់ថាក្រោយពីការត្រួតពិនិត្យលេីសពរកឃេីញកាបូបមួយក្នុងនោះមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរមានឈ្មោះ ឃួង សុភា ភេទប្រុស អាយុ៣១ឆ្នាំទីកន្លែង​កេីតនៅភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងនិងប័ណ្ណសំគាល់​យានជំនិះហុងដាឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលរខផ្នំពេញ១BS ៦៦៩៧​ហេីយ​សពនេះបានកោសល្យវិច្ឆ័យតហរួតពិនិត្យសពមានសភាពស្លាប់មិនក្រោម២ថ្ងៃទេ​។ហេីយសន្ឋិដ្ឋានករណីស្លាប់ដោយសារលង់ទឹកសពមិនទាន់មានគ្រួសាទេក៏បានបូជានៅវត្តចាក់អង្រែក្រោមខណ្ឌមានជ័យដោយមិនអាចតំកល់ទុកបានដោយហេីមខ្លាំងពេកនិងមានក្លិនស្អុយខ្លាំងផង ។គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *