ទំព័រដើម / សន្តិសុខសង្គម / ជនសង្ស័យជាប់ចោទពីបទលួចម៉ូទ័រស្វាន អ្នកគ្រប់គ្រងហាងប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ

ជនសង្ស័យជាប់ចោទពីបទលួចម៉ូទ័រស្វាន អ្នកគ្រប់គ្រងហាងប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យលួចម៉ូទ័រស្វាន នៅក្នុងហាងម្នាក់ត្រូវបាន អ្នកគ្រប់គ្រងហាងប្តឹងសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទីព្រឹកថ្ងៃទី១៦ ខែមករា ខែ មករាឆ្នាំ ២០១៨ នៅចំនុចភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចកងរាជអាវុធហត្ថប្រាប់ថា ជនសង្ស័យឈ្មោះ អាគរ ភេទប្រុស អាយុ ប្រហែល៣៨ឆ្នាំ បានចូលលួចម៉ាស៊ីនស្វាន ១គ្រឿងម៉ាក NEW Tools ពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងយីហោ(ហ្គោដឡាក់)ត្រូវបានអ្នកគ្រប់គ្រង់ហាងឈ្មោះ ថា ស្នា ភេទប្រុស អាយុ២៥ឆ្នាំ ប្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៨ ។ លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវកំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យខាងលើ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ ។

លោកបន្ថែមថា ជនសង្ស័យជាមនុស្សគរថ្លង់ មិនអាចសួរនាំអ្វីបានទេ តែយោងលើភស្តុតាងដែលមានក្នុងកាមេរ៉ាសុវត្ថិភាព ទើបយើងអាចកំណត់បាន មុខសញ្ញាពិតប្រាកដ និងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់កាតបន្តតាមនីតិវិធី។ លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ចំពោះជនសង្ស័យដែលជាមនុស្សគរថ្លង់ យើងមិនអាចសួរនាំអ្វីបានឡើយ តែដោយផ្អែកលើការបំភ្លឺរបស់ដើមបណ្តឹង សាក្សី និងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព យើងអាចកំណត់បានថាជនសង្ស័យពិតជាបានប្រព្រឹត្តអំពើលួចពិតប្រាកដមែន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕(ផូប៊ុនថន)

Leave a Reply

Your email address will not be published. Required fields are marked *