ទំព័រដើម / សន្តិសុខសង្គម / អាជ្ញាធរចុះបិទកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង

អាជ្ញាធរចុះបិទកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរនិងមន្ត្រីជំនាញ ចុះបិទកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងភូមិរពាក់ពេន ដែលបង្កខ្លិនស្អុយធ្វើឲ្យប៉ះពាល់សុខភាពជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិរពាក់ពេន ឃុំទ្រៀល ស្រុបារាយណ៍ ខេត្តកំពង់ធំ បានប្រតិកម្មនឹងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកអត់ច្បាប់មួយកន្លែង ដែលកំពុងតែបង្កខ្លិនស្អុយជាប្រចាំនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ពួកគាត់មិនអាចទ្រាំបាន ខណៈដែលកសិដ្ឋានមួយនេះ ស្ថិតនៅជាប់អូរ៧៣ ក្នុងភូមិរពា់កពេន ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

លោកពូអឿងណែម ប្រធានភូមិរពាក់ពេន បានបញ្ជាក់ថា!ប្រជាពលរដ្ឋរស់នៅភូមិនេះមានចំនួ១​៣៧គ្រួសារ កំពុងរងខ្លិនស្អុយពីកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះអស់រយៈពេលជិត៣ខែមកហើយ ដោយម្ចាស់កសិដ្ឋានអះអាងថា គេមានច្បាប់អនុញ្ញាតិពីស្រុក ទើបអាចបើកបាន ទាក់ទងជាមួយនឹងបញ្ហាខ្លិនស្អុយ លោកគាំ តាក់ មេឃុំ បានបង្ហើបឲ្យដឹងថា!បញ្ហាក្លិនស្អុយនេះ លោកនិងក្រុមប្រឹក្សាឃុំ មន្ត្រីជំនាញពេទ្យសត្វ ធ្លាប់បានចុះធ្វើការអប់រំ ណែនាំនិងកិច្ចសន្យាម្តងរួចមកហើយ ថាឲ្យមានការបោសសំអាតអនាម័យជាប្រចាំ តែម្ចាស់កសិដ្ឋាននេះមិនបានគោរពតាមការណែនាំឡើយ។

ជាមួយគ្នានេះដែរ លោក ជាផាង ប្រធានបរិស្ថានស្រុកបារាយណ៏ បានបញ្ជាក់ថា!កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះពិតជាមានខ្លិនស្អុយដល់ប្រជាពលរដ្ឋមែន តែលោកក៏បានចុះមកជាមួយពេទ្យសត្វនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យណែនាំរួចហើយ ព្រមទាំងឲ្យម្ចាស់កសិដ្ឋានបាញ់ថ្នាំ (IM)ដើម្បីកំចាត់ក្លិនស្អុយ តែម្ចាស់កសិដ្ឋាននេះនៅតែមិនអនុវត្តតាមកិច្ចសន្យាទេ។

ចំនែក លោកឈួន រស្មី និងប្រពន្ធឈ្មោះអេង ស្រីណូន រស់នៅភូមិសាលាឃុំ ឃុំទ្រៀលមិនបាននិយាយថាខ្លួនគាត់មានច្បាប់ពីស្រុក តែមិនព្រមបង្ហាញប្រាប់អ្នកសារព័តមានទេ ហើយក៏មិនព្រម អត្ថាធិប្បាយឡើយជាមួយអ្នកសារព័ត៍មានទេ! ព្រោះគេអាងស្គាល់អ្នកធំ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋានរស់នៅក្នុងភូមិខាង់លើនេះ បានទទួចស្នើសុំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន មានវិធានការជួយទប់ស្កាត់ ឬក៏បិទតែម្តង ដើម្បីសុខភាព៕ ខេត្តកំពង់ធំ

Leave a Reply

Your email address will not be published. Required fields are marked *