ទំព័រដើម / Uncategorized / បុរសស្រវឹងខួបដើរធ្លាក់ប្រឡាយផ្គាប់មុខលង់ទឹកស្លាប់ចោលកូនស្រី៣នាក់

បុរសស្រវឹងខួបដើរធ្លាក់ប្រឡាយផ្គាប់មុខលង់ទឹកស្លាប់ចោលកូនស្រី៣នាក់

ភ្នំពេញ ៖បុរសម្នាក់តែងតែឧស្សហ៍ ផឹកស្រាថ្នាំស្រវឹងដើរមិនប្រយ័ត្នធ្លាក់ចូលមាត់ប្រ ឡាយផ្គាប់មុខទឹកជំរៅកន្លះម៉ែត្រ បណ្ដាលលង់ទឹកស្លាប់ ។លុះព្រឹកឡើងប្រទះឃើញបង្កការភ្ញាក់ផ្អើលសមត្ថកិច្ច កាលវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ ២០១៧នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់ថាសពបុរសរងគ្រោះមានឈ្មោះ អ៊ុំ ស៊ុន ភេទប្រុស អាយុ ៤០ឆ្នាំគ្មានមុខរបរពិតប្រាកដស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានដើរធ្លាក់មាត់ប្រឡាយបណ្ដាលលង់ទឹកស្លាប់ស្លៀកតែខោលីអូពណ៍ខ្មៅជាប់និងខ្លួនគ្មានអាវ ។

ស្រ្តីជាប្រពន្ធសពមានឈ្មោះ រស់ សុភា អាយុ៣៤ឆ្នាំមុខរបរលក់បន្លែនៅផ្សារដើមគរបានប្រាប់សមត្ថកិច្ចថាដោយប្ដីរបស់គាត់ ដែលស្លាប់បាត់បង់ជីវិតលង់ទឹកស្លាប់ប្ដីគាត់សព្វថ្ងៃគឺឧស្សហ៍ផឹកស្រាថ្នាំជាងហូបបាយទៅទៀតទោះបីហាមឃាត់យ៉ាងម៉េចនៅតែមិនស្ដាប់ហើយពីដើមឡើងបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០០៣រហូតបង្កើតជាចំណងដៃមានកូនស្រី៣នាក់មកដល់បច្ចុប្បន្ននេះ។

គាត់និយាយថា៖ពីមុនមកប្ដីគាត់មិនដើរផឹកសីុមិនគិតប្រពន្ធកូនដូចឥលូវទេហើយមួយរយះចុងក្រោយឆ្នាំ២០១៦មក​គឺ​មួយៗ​គិតតែផឹកមិនស្រាកស្រាន្តហើយព្រឹកមិញនេះគាត់បានទិញបន្លែពីអ្នកស្រុកក្នុងភូមិយកទៅលក់នៅផ្សារដើមគររាល់ថ្ងៃ។ពេលកំពុងលក់ក៏មានមេភូមិបានទូរស័ព្ទប្រាប់ប្ដីគាត់ត្រូវលង់ទឹកស្លាប់ក្បែរផ្ទះ។

ក្រោយមកក៏ទុកបន្លែធ្ញើរអោយគេជួយលក់ក៏ប្រញ្ញាប់ត្រប់មកផ្ទះវិញតែពេលមកដល់ឃើញប្ដីគាត់បានលង់ទឹកស្លាប់ក្នុងប្រឡាយជំរៅមិនដល់កន្លះមែ៉ត្រផងមិនគួរណាស្លាប់​យ៉ាងអាណោចអាធម៌ផ្គាប់មុខក្នុងទឹកបែបនេះសោះ ។

ស្រ្តីជាប្រពន្ធបានអាះអាងប្រាប់សមត្ថកិចកចអ្នកយកពត៍មានថាគាត់មិនប្ដឹងធ្វើកោសល្យវិច្ឆ័យលើសពប្ដីគាត់ទេដោយដឹងថាមួយថ្ងៃគាត់ផឹកតែស្រាទេសូម្បីតែបាយដែលធ្វើអោយហូបស្រាប់នោះមិនព្រមហូបសុំតែលុយផឹកស្រាថ្នាំស្រាសប៉ុណ្ណោះ។មិនចង់អោយគាត់ផឹកដែរតែបើមិនអោយលុយគាត់ប្រាប់ថាពិបាកក្នុងខ្លួនណាមួយប្ដីគាត់ស្រវឹងមិនដែលវ៉ៃប្រពន្ធទេស្រវឹងគឺដែកផ្ទះឬដើរតាមតូបលក់ដូរដែលនៅចិញ្ចើមផ្លូវគ្រាន់តែស្នើអោយសមត្ថកិច្ចជួយចេញលិខិតមរណ:ភាពបានហើយដើម្បីយកបូជាសពប្ដីគាត់នៅវត្តកោះក្របីតាមប្រពៃណីខ្មែរ ។

សមត្ថកិច្ចនគរបាលបច្ចេកទេសខណ្ឌបានប្រាប់ថាដោយព្រឹកមិញនេះប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់សង្ស័យស្រវឹងលង់ទឹកមាត់ប្រឡាយស្លាប់ហើយប្ដឹងដល់អាជ្ញាធរមូលដ្ឋានក្រោយមកក៏បានចុះមកត្រួតពិនិត្យកន្លែងកើតហេតុសាកសួរនាំសាក្សីដោយបុរសរងគ្រោះបានផឹកស្រាស្រវឹងបានដើរត្រលប់មកផ្ទះវិញដើរដោះ​ខោ​សល់​​តែលីអូ ។ជិតដល់ផ្លូវចូលផ្ទះប្រហែល៣០ម៉ែត្រក៏ដើរធ្លាក់ចូលមាត់ប្រឡាយផ្លូវបេ​តុងទឹកមានជំរៅប្រហែលកន្លះម៉ែត្រដោយមិនមានអ្នកណាឃើញពេលធ្លាក់ភ្លាម។

លុះដល់ព្រឹកឡើងថប់ដង្ហើមស្លាប់បាត់ទៅយោងតាមសំដីស្រីជាប្រពន្ធបានអាះ​អាង​ថាប្ដីគាត់តែងតែពិសាស្រារាល់ថ្ងៃមិនដែលខានទេហើយស្នើមិនប្ដឹងផ្ដល់ទៅលើបុគ្គ​ល​ណាទេហើយក្រោយមកសមត្ថកិច្ចយើងធ្វើកិច្ចសន្យាមានស្នាមេដៃជាសាក្សីនិងលិខិតស្នាមប្រគល់សពប្ដីអោយស្រី្តជាប្រពន្ធយកទៅធ្វើបុណ្យ ។(គួន ចំរើន)

Leave a Reply

Your email address will not be published. Required fields are marked *