ទំព័រដើម / ព័ត៌មានសំខាន់ៗ / ខេត្តតាកែវនិងខេត្តអានយ៉ាងសន្យាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

ខេត្តតាកែវនិងខេត្តអានយ៉ាងសន្យាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

ខេត្តតាកែវ ៖ការផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅមកហើយរហ័សគឺជាយន្តការក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់រវាងខេត្តទាំងពីរដែលមានព្រំដែនជាប់គ្នា។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការរវាងរណសិរ្សខេត្តតាកែវនិងខេត្តអានយ៉ាងនៃសាធារណៈរដ្ឋវៀតណាមក្នុងរយៈពេលពេញ១ឆ្នាំ២០១៧កន្លងមក ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម គិន ណែត ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជាខេត្តតាកែវ បានស្នើអោយភាគីខេត្តអាងយ៉ាងជួយសហការផ្ដល់ពត៌មានទៅវិញទៅមកដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយមានប្រសិទ្ធិភាពនូវបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមព្រំដែនរវាងខេត្តទាំង២។

ថ្លែងនៅចំពោះមុខគណៈប្រតិភូវៀតណាម ឯកឧត្តម គិន ណែត បានមានប្រសាសន៏បន្តថា កន្លងមកអាជ្ញាធគ្រប់លំដាប់ថ្នាក់រវាងខេត្តយើងទាំង២ជាពិសេសកងទ័ព្វការពារព្រំដែននិងបណ្ដាលប៉ុស្តិ៏តាមព្រំដែននានាបានសហការគ្នាល្អក្នុងការទប់ស្កាត់ការរត់ពន្ធ ការជួញដូគ្រឿងញៀនខុសច្បាប់ ការជួញដូមនុស្សឆ្លងដែនខុសច្បាប់ជាពិសេសបានផ្សព្វផ្សាយច្បាប់រវាងប្រទេសទាំង២អោយប្រជាពលរដ្ឋតាមព្រំដែនបានដឹងនិងធ្វើយ៉ាងណាកុំអោយមានការឆ្លងដែនដោយខុសច្បាប់។

ឯកឧត្តម គិន ណែត បានមានប្រសាសន៏បន្តថា បើទោះបីជាអាជ្ញាធប្រទេសទាំង២បានធ្វើការសហការនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទបានល្អប្រសើរយ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋប្រទេសទាំង២បានឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសវៀតណាមនិងចូលមកប្រទេសកម្ពុជាធ្វើសកម្មភាពខុសនិងច្បាប់កម្ពុជា ដូចជាការធ្វើនេសាទខុសច្បាប់និងការចូលមកជួលដីស្រែធ្វើជាដើម។ បញ្ហាទាំងអស់នេះគឺទាមទាអោយអាជ្ញាធខេត្តទាំង២បន្តផ្សព្វផ្សាយច្បាប់អោយបានទំលំទូលាយនិងសហការផ្ដល់ព័ត៌មានអោយគ្នាទៅវិញមកអោយបានទាន់ពេលវេលាដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់នេះ។

ឆ្លើយតបទៅនិងការលើកឡើងរបស់ប្រធានរណៈសិរ្សអភិវឌ្ឍន៏មាតុភូមិខេត្តតាកែវ លោកជំទាវ ត្រឹន ធីថាញ់ហឿង ប្រធានគណៈអចិន្រ្តៃយ៏នៃគណៈកម្មាធិការរណសិរ្យខេត្តអានយ៉ាង បានថ្លែងថាភាគីវៀតណាមនិងសហការផ្ដល់ព័ត៌មានអោយគ្នាទៅវិញទៅមកកាន់តែលឿនរហ័សជាងមុន ដើម្បីធ្វើយ៉ាងណាអោយសមត្ថកិច្ចតាមព្រំដែនរវាងប្រទេសទាំង២ទប់ស្កាត់បទល្មើសឆ្លងដែនអោយបានទាន់ពេលវេលា។ ដោយឡែកការឆ្លងចេញចូលរបស់ប្រជាពលរដ្ឋវៀតណាមចូលមកធ្វើស្រែនិងធ្វើនេសាទដោយខុសច្បាប់ភាគីវៀតណាមនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវៀតណាមដែលរស់នៅតាមបណ្ដោយព្រំដែនកុំអោយឆ្លងចូលទឹកដីប្រទេសកម្ពូជាដោយខុសច្បាប់តទៅទៀត៕ តាកែវ

Leave a Reply

Your email address will not be published. Required fields are marked *