ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាស្នើឲ្យឥណ្ឌាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជាដើម្បីជួយជំរុញទេសចរពីឥណ្ឌាមកកាន់កម្ពុជា

កម្ពុជាស្នើឲ្យឥណ្ឌាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជាដើម្បីជួយជំរុញទេសចរពីឥណ្ឌាមកកាន់កម្ពុជា

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនបានស្នើឲ្យឯកអគ្គរដ្ឋទួទូតឥណ្ឌាជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាឲ្យបានឆាប់ដើម្បីជួយជំរុញកំណើនទេសចរណ៍ឲ្យកាន់តែទទួកបានភាពរីកលូតលាស់ថែមទៀត។ លើកឡើងនៅក្នុងជំនួបជាមួយលោកជំទាវ ម៉ានីតា ជែន (Manita Jain) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជានៅវិមានសន្តិភាពនារសៀលថ្ងៃទី២២ខែមករានេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាចង់ឃើញ ជើងហោះហើរត្រង់ពីញូដេលី មកកាន់ទីក្រុងភ្នំពេញ ឬមកកាន់ទីក្រុងសៀមរាប ដែលតាមរយៈការហោះហើរត្រង់នេះ រំពឹងថា នឹងជួយនាំភ្ញៀវទេសចរពីប្រតេសឥណ្ឌាមកកាន់កម្ពុជាកាន់តែមានការកើនឡើងថែមទៀត។

សម្តេចតេជោបានគូសបញ្ជាក់ថាក្រៅពីចង់ឃើញ ជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា សម្តេចក៍ចង់ឃើញមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតផងដែរដើម្បីជំរុញដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទាំងនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ចកម្ម។

ជាមួយគ្នានេះសម្តេចតេជោ ក៍បានសំដែងការស្វាគមន៍ និង អបអរសាទរចំពោះលោកជំទាវម៉ានីតា ជែន ដែលត្រូវបានរដ្ឋាភិបាលឥណ្ឌាតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា ពេលនេះ។

សម្តេចក៏បានយល់ស្រប ជា មួយលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាថា ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងឥណ្ឌា គឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយៗ ហើយទំនាក់ទំនងនៅពេលនេះសោធន៍ ក៏កំពុងតែមានការរីកចម្រើនយ៉ាងល្អប្រសើរ ទាំងទ្វេភាគីរវាងកម្ពុជា ឥណ្ឌា និង ទាំងក្នុងតំបន់ រវាងអាស៊ាន និងឥណ្ឌាផងដែរ។ ជាមួយនេះសម្តេចក៏បានយល់ស្របនិងលើកទឹកចិត្តឱ្យលោកជំទាវម៉ានីតា ពិនិត្យមើលលទ្ធភាព នៃការវិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលអាចជួយជំរុញនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកជំទាវម៉ានីតា ជែន (Manita Jain) បានគោរពជំរាបជូនសម្តេចតេជោ ថា ឥណ្ឌានិងកម្ពុជា គឺមានវប្បធ៌ អារិយធម៌ប្រហាក់ប្រហែលគ្នា ហើយតាមរយៈនេះប្រទេសទាំងពីរក៏មានទំនាក់ទំនងជាយូរលង់ណាស់មកហើយៗមកដល់ពេលនេះទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពជិតស្និទ្ធ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដំណើរបេសកកម្មការទូតរបស់លោកជំទាវ នៅកកម្ពុជា នា ពេលនេះ គឺធ្វើយ៉ាងណាពង្រឹង និងពង្រីក នូវទំនាក់ទំនងនេះ ឱ្យកាន់តែរឹងមាំថែមទៀត។

លោកជំទាវ បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះសម្តេចតេជោថា បេសកកម្មការទូតរបស់លោកជំទាវមកកាន់កម្ពុជាពេលនេះលោកជំទាវនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ធ្វើយ៉ាងណា ពង្រីកទំនាក់ទំនង ទាំងពាណិជ្ជកម្ម វិនិយោគរួមទាំងវិស័យទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀតដើម្បីរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យបានកាន់តែរឹងមាំថែមទៀត៕ អត្ថបទប្រាក់ សុវណ្ណតារា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *