ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់ត្រូវចាប់ខ្លួនសង្ស័យរំលោភក្មេងស្រីអាយុ១៤ឆ្នាំគេចខ្លួនបានមួយថ្ងៃ

បុរសម្នាក់ត្រូវចាប់ខ្លួនសង្ស័យរំលោភក្មេងស្រីអាយុ១៤ឆ្នាំគេចខ្លួនបានមួយថ្ងៃ

ភ្នំពេញ៖បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យថារំលោភ ក្មេងស្រីអាយុ១៤ឆ្នាំមិនទាន់គ្រប់អាយុ ។បុរសនេះត្រូវបានប្រុសស្នេហ៍បងស្រី ចាប់រំលោភប្អូន ខណះពេលបងស្រីចេញទៅធ្វើការបាត់ រំលោភបានសំរេចបានចំនួន៣ដងជនសង្ស័យគេចខ្លួនបានមួយថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលវេលាម៉ោង២១នឹង៥នាទីថ្ងៃ​ទី២៣ខែមករាឆ្នាំ២០១៨ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែន​ជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះ អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅជាមួយបងស្រីផ្ទះជួល ភូមិអង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកស្រុក ពញ្ញាព្ញ ខេត្តកណ្តាល ។


បងស្រីឈ្មោះផុន ស្រីរ័ត្ន ភេទស្រីអាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួល ភូមិអង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុក ពញ្ញាព្ញ ខេត្ត កណ្តាល ។

ជនសង្ស័យឈ្មោះ អូន រីភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដទើបមកពីស្រុក ភូមិអូរចក ឃុំព្រៃខ្លា ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅ នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី ២១ ថ្ងៃអាទិត្យ ជនសង្ស័យខាងលើ បានសម្រាក ក្នុងបន្ទប់ជួលរបស់​បងស្រី ជនរងគ្រោះ ហើយដោយដេក ក្នុងបន្ទប់តែមួយ ដោយបងស្រីដេកជាមួយនាង ហើយជនសង្ស័យដេក តែឯងឆ្ងាយពីគ្។

នា លុះព្រឹកឡើងថ្ងៃទី២២ខែឆ្នាំដដែល នៅវេលាម៉ោង ៦ព្រឹកបងស្រីជនរងគ្រោះ បានចេញទៅធ្វើការបាត់ ដោយនាង នៅមើលក្មួយប្រុសអាយុជាង១ឆ្នាំនៅផ្ទះជួល ហើយដោយជនសង្ស័យ មិនទាន់មានការងារធ្វើ ដោយនៅផ្ទះជាមួយខ្លួន ហើយឃើញមានឱកាសល្អ ជនសង្ស័យបានចាប់រំលោភនាងតែម្តងដោយចាប់អោបច្របាច់ដោះខ្ទប់មាត់ ចាប់សំរាត់សំលៀកបំពាក់នាងតែម្តង ។

សមត្ថកិច្ចបន្ថានៅវេលាម៉ោង ប្រហែល ម៉ោង ១០ ជនសង្ស័យ បានចាប់រំលោភម្ដងទៀត ហើយនៅវេលាម៉ោង ៥ ល្ងាច ជនសង្ស័យខាងលើ បាន ចាប់ម្ដងទៀត សរុប ៣ ដង បន្ទាប់មកជនសង្ស័យ បានចេញទៅក្រៅបាត់ ។

ពេលបងស្រីចេញមកពីធ្វើការ វិញ នៅម៉ោង ៨យប់ ជនរងគ្រោះត្រូវជាប្អូន មកប្រាប់​បងតាមដំណើររឿងខាងលើហើយសង្ស័យបានទៅដេកបន្ទប់ជួលនាក់ដ៏ទៃហើយគេចខ្លួនទៅស្រុកបាត់។រួចជនរងគ្រោះបានមកដាក់ពាក់បណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋ​បាលចោមចៅ៣ដើម្បីអោយសមត្ថកិច្ចជួយឃាត់ខ្លួនមកផ្តល់ទាទោសតាមច្បាប់។
ប្រភពពីបងស្រីបាននិយាយរ៉ាយរ៉ាប់ប្រាប់ថាគ្រួសាររបស់នាងមានបងប្អូនចំនួន ៨នាក់ស្រី៤នាក់នឹងប្រុស៤នាក់ ហើយជាកូនកំព្រាអត់មានម្តាយនឹងឪពុកដោយនាក់ទាំង២ស្លាប់ចោលប្អូនតូចៗទើបអាយុបាន៥ឆ្នាំហើយរស់នៅជាមួយជីដូនបង្កើត ដោយជីវភាព ក្រលំបាក នាងជាស្រ្តីមេម៉ាយប្តីរត់ចោលតាំងពីនាងពពោះកូនបាន៥​ខែមកម្លេះ ។

ចំណែកប្អកូនប្រុស៣នាក់បានយកដាក់មណ្ឌល កុម៉ាកំព្រាព្រោះគ្មាន លិតភាពចិញ្ចឹម​ប្អូនៗ។នាងបានបន្តទៀតថា នាងបានទំនាក់ទំនងជាមួយជនសង្ស័យដែលចាប់រំលោភ​ប្អូនស្រីខ្លួនបានប្រមាណជាង១ខែតាមទូរសព្ទ ហើយបានស្គាល់គ្នាបាន​៣ទៅ​៤ថ្ងៃ ហើយដោយស្មានថាគេស្រលាញ់នាងពិត ខំទុកចិត្តដូចយកស្រម៉ោចដាក់ជិតស្ករអញ្ចឹង ។

បើតាមប្រភពព័ត៌មានពីនាយប៉ុស្តិ៍ ចោមចៅ៣បាននិយាយថា បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងភ្លាម ដោយបញ្ជារផ្ទាល់ពី លោក យឹមសារ៉ាន់អធិការខណ្ឌពោធិ៍​សែន​ជ័យ បានអោយបងស្រីត្រូវជាសង្សា ធ្វើជាធ្នាក់ ដើម្បីទាក់យកជនសង្ស័យបានដូចបំណង។

ក្រោយពេលកើតហេតុកំលាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានឃាត់ជនសង្ស័យមក ប៉ុស្តិ៍​ដើម្បីសួរនាំហើយជនសង្ស័យបានសារភាពថាខ្លួនបានរំលោភជនរងគ្រោះខាងលើបានចំនួន២ដងមិនមែន៣ដងទេ បន្ទាប់កំលាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយ៖ថោង ធីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *