ទំព័រដើម / សន្តិសុខសង្គម / បុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូរមិនទាន់ដឹងមូលហេតុពិត

បុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូរមិនទាន់ដឹងមូលហេតុពិត

ភ្នំពេញ ៖បុរសជាជនជាតិបរទេសម្នាក់បានដេកស្លាប់ក្នុងបន្ទប់ខុនដូរក្រោយពីរយះពេល៥ថ្ងៃមិនឃេីញចេញពីបន្ទប់ស្នាក់នៅរួចអ្នកគ្រប់គ្រងបានហៅស្រ្តីជាអ្នកសំអាតអនាម័យជួយធាក់ទំលុះទ្វារទេីបប្រទះឃេីញសពបុរសដេកស្លាប់នៅលេីគ្រែមានក្លិនស្អុយហេីយបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៨នៅចំណុចផ្លូវ១៩៧កែងផ្លូវ៤៣០ផខុនដូរគ្មានឈ្មោះផ្ទះលេខ២២បន្ទប់​លេខ​៥០២ជាន់ទី៥ក្រុម២១ ស្ថិតនៅភូមិ៣សង្កាត់ទំនប់ទឹកខណ្ឌចំការមន ។

សពត្រូវបានស្គាល់ឈ្មោះ KOKKONEN ANTTI ALEKSI ភេទប្រុស អាយុ ២៧ឆ្នាំ ជន​ជាតិហ្វាំងឡង់មុខរបរទេសចរណ៍ស្នាក់នៅខុនដូរកេីតហេតុខាងលេីស្លាប់មិនទាន់ដឹងមូលហេតុនៅឡេីយ ។

ស្រ្តីបោកសំអាតខុនដូរមានឈ្មោះ មុំ សុីនួន ភេទស្រី អាយុ៤៧ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិរាបអណ្ដេីក ឃុំរាបអណ្ដេីកស្រុកគីរីវង្ស ខេត្តតាកែវបវច្ចុប្បន្នស្នាក់នៅកន្លែងធ្វេីការបានប្រាប់សមត្ថកិច្ចធ្វេីកំណត់ហេតុថាដោយមុនកេីតហេតុមានស្រ្តីជាអ្នកគ្រប់គ្រងខុនដូរប្រាប់ថាអោយរូបគាត់និងបុគ្គលិកផ្សេងទៀតជួយចាក់សោទ្វាមេីលបុរស​ជនបរទេសស្នាក់នៅខុនដូ។

គាត់និយាយថារជនរងគ្រោះមិនបានដេីរចេញពីបន្ទប់៥ថ្ងៃតែដោយសារកូនសោទ្វា្វរមានតែជាប់គន្លឹះសោខាងក្នុងរួចនាំគ្នាំធាក់ទ្វារបន្ទប់ទំលុះចូលទេីបឃេីញដេកស្លាប់​លេីគ្រែហេីយប្រញ្ញាប់ប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានអោយចុះមកត្រួតពិនិត្យកោសល្យវិច្ឆ័យ ។

សមត្ថកិច្ចនគរបាលបច្ចេកទេសការិយាល័យកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញបានប្រាប់ថាដោយសពនេះមានសភាពហែមស្អុយជះក្លិនចេញមកក្រៅបន្ទាប់មក​ម្ចាស់ខុនដូររាយការណ៍មកអាជ្ញាធរនិងជំនាញបានចុះមកដល់កន្លែងកេីតហេតុទេីបត្រួតពិនិត្យសពនិងសន្និដ្ឋានថាជាករណីស្លាប់ខ្យល់គ(គាំងបេះដូ)។

សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងរងចាំគ្រូពេទ្យបូមឈាមសពយកទៅធ្វេីតេសតេីសពមានជំងឺអ្វីទេីបដេកស្លាប់បែបនេះក្រោយមកសពត្រូវរថយន្តដឹកសពរបស់ស្នងការរាជធានីភ្នំពេញដឹក​យក​ទៅតំកល់នៅទូរក្លាស្សេរក្សាសពវត្តស្ទឹងមានជ័យរងចាំទាក់​ទងខាងស្ថានទូតរកក្រុមគ្រួសារសពមកទទួល ។គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *