ទំព័រដើម / សន្តិសុខសង្គម / រងគ្រោះឌុបកូនទៅធ្វើការវិលមកវិញខ្យល់គស្លាប់តាមផ្លូវ

រងគ្រោះឌុបកូនទៅធ្វើការវិលមកវិញខ្យល់គស្លាប់តាមផ្លូវ

ភ្នំពេញ ៖ បុរសចំណាស់ណាស់ម្នាក់បន្ទាប់ពីឌុបជូនកូនប្រុសទៅធ្វើការ វិលត្រឡប់មក​វិញស្រាប់តែកើតមានអាការៈងងឹតវិលមុខខ្យល់គស្លាប់តាមផ្លូវ កាលពីវេលាម៉ោង​៧​និង៥០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១៩៨៦កែងផ្លូវ​១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ តុល វុិត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៤៦ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ ត្អូញថាពុំសូវស្រួលខ្លួន ហើយបានឌុបកូនប្រុសម្នាក់ ទៅដាក់កន្លែងធ្វើការងារ នៅក្នុងខណ្ឌសែនសុខ ។ លុះពេលដែលវិលត្រឡប់មកវិញជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥សេរី​២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 1K-4733 ធ្វើដំណើរតាមបណ្តោយផ្លូវ១០១១ ពីជើងទៅត្បូង លុះទៅដល់កែងផ្លូវ១៩៨៦ កើតមានអាការៈខ្យល់គ ដួលស្លាប់តែម្តង ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូតាមផ្លូវ១០១១ពីជើងទៅត្បូង យុឺតៗ ដល់ផ្លូវ១៩៨៦ ស្រាប់តែងងឹតវិលមុខ​ដួល​​ម្នាក់ឯង នៅចិញ្ចើមផ្លូវទើបបង្កឲ្យភ្ញាក់ផ្អើលរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ​មើលតែម្តង ។

ជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួចឃើញថាស្លាប់ដោយ​សារជម្ងឺខ្យល់គ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *