ទំព័រដើម / ប្លែកៗ / រថយន្ត១គ្រឿងបានឆេះរអិលចុះពីលើភ្នំ

រថយន្ត១គ្រឿងបានឆេះរអិលចុះពីលើភ្នំ

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងទីក្រុងCocentainaភាគខាងកើតតំបន់ Alicante នៃប្រទេសអេស្ប៉ាញ។ដោយនៅពេលនោះគេឃើញមានរថយន្តមួយគ្រឿងបានរអិលធ្លាក់ចុះពីលើភ្នំយ៉ាងលឿនរួមទាំងមានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្រោយមកគេឃើញមានប៉ូលីស និងអ្នកពន្លត់អគ្គិភ័យរត់ដេញតាមដើម្បីពន្លត់រថយន្តនោះជៀសវាងមានគ្រោះថ្នាក់ផ្សេងៗដល់អ្នកនៅក្បែរនោះ។
អ្នកពន្លត់អគ្គីភ័យបាននិយាយថា រថយន្តនេះបើកបរដោយស្រ្តីម្នាក់មានអាយុចន្លោះពី ៥៥ឆ្នាំ ទៅ៦០ឆ្នាំ ហើយបានលោតសញ្ញាព្រមាននៅលើតាបឡូ ដោយគេគិតថារថយន្តនេះទំនងជាអស់ទឹកហើយហុយផ្សែងចេញមកមិនអាចបន្តដំណើរទៅមុខបានទើបស្រ្តីម្នាក់នោះបានឈប់ចុះចេញពីរថយន្តនោះ ហើយបណ្ដាលឲ្យរថយន្តនោះមិនអាចដំណើរការបានដោយរអិលចុះពីលើភ្នំយ៉ាងលឿន ហើយផ្ទុះឆេះតែម្ដង។នេះជារឿងមួយដែលគួរឲ្យខ្លាចបើសិនជារថយន្តនោះបុកចូលផ្ទះរបស់ប្រជាពលរដ្ឋ ប៉ុន្តែសំណាងល្អវាមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនិងផ្ទះរបស់ប្រជាជននោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *