ទំព័រដើម / ប្លែកៗ / បុរសម្នាក់មានផ្ទៃមុខគ្រប់ដណ្ដប់ដោយសក់

បុរសម្នាក់មានផ្ទៃមុខគ្រប់ដណ្ដប់ដោយសក់

លោក Larry Gomez បានកើតមកដោយមានរោគសញ្ញា Hypertrichosisវាជាជម្ងឺមួយដ៏កម្រ ហើយជម្ងឺនេះគឺជាជម្ងឺតំណពូជ រឺ ហ្សេនពីឪពុកម្ដាយរបស់លោកប៉ុន្តែឪពុកម្ដាយរបស់លោកមិនមានអាការៈធ្ងន់ធ្ងរដូចលោកនោះទេ។ចំណែកខ្លួនប្រាណរបស់លោកស្ទើរតែ៩៨%គឺបានដុះរោមជាច្រើនសូម្បីតែមុខរបស់លោកក៏មានដុះរោមទាំងនោះដែរ។
លោកGomez​ ធ្លាប់ត្រូវបានគេមើលងាយថាជាមនុស្សចចក និងសើចចំអកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែលោកមិនធ្លាប់មានអាការៈបាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញធ្វើឲ្យលោកមានមោទនភាពលើខ្លួនឯងដោយគិតថាខ្លួនគឺជាមនុស្សដែលមានសក់ច្រើនបំផុតក្នុងពិភពលោកគ្មានអ្នកណាម្នាក់មានសក់ដុះច្រើនដូចលោកឡើយ។
លោក Gomez រស់នៅរដ្ឋកាលីហ្វ័រនីញ៉ាត្រូវបានគេដាក់ឈ្មោះថា Wolf Man។
ទោះជាលោកមានរូបរាងបែបនេះក៏ដោយក៏លោកនៅតែបានឆ្លងកាត់រឿងស្នេហាហើយឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកផងដែរ ដែលកាលនោះអ្នកទាំង២ ខណៈកំពុងស្វែងរកអាផាតមិនក្នុងឆ្នាំ២០១១។ នេះជារឿងមួយដែលអាចជួយអប់រំដល់មនុស្សផ្សេងៗដែលមានជម្ងឺចម្លែកដូចជារូបលោកថា កុំបាក់ទឹកចិត្ត រឺ អស់សង្ឃឹមនៅពេលដែលខ្លួនជួបបញ្ហាបែបនេះ ត្រូវទទួលស្គាល់អ្វីជាការពិតហើយខំប្រឹងតស៊ូរស់នៅដោយមានទំនុកចិត្តលើខ្លួនឯងជានិច្ច។

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *