ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋាភិបាលប្រកាសបង្កើតឧទ្យានជាតិសមុទ្រកោះរុង

រដ្ឋាភិបាលប្រកាសបង្កើតឧទ្យានជាតិសមុទ្រកោះរុង

ខេត្តព្រះសីហនុៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅ ខេត្ត ព្រះសីហនុ និងខេត្តកោះកុងដែលមានមានផ្ទៃក្រឡាសរុប ៥២,៤៤៨ហិកតា។នេះបើយោង​តាម​ការបញ្ជាក់ពីលោក សា មុត សុធារិទ្ឋ ប្រធានមន្ទីបរិស្ថានខេត្តព្រះសីហនុ បានប្រាប់បណ្តាញ​ព័ត៏មានកាលពីព្រលប់ថ្ងៃទី០៨ម្សិលមិញនេះ។

លោក សាមុត សុធារិទ្ឋ ប្រធានមន្ទីបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់ទៀតថា៖”​ឧទ្យាន​ជាតិសមុទ្រកោះរ៉ុងនេះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះ​តាទៀម កោះ​ម្នាស់​ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២,៤៤៨ហិកតា ស្ថិត​ក្នុង​ភូមិ​សាស្ត្រខេត្តព្រះសីហនុនិងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃ​ដីទំហំ៥៣១១​ហិក​តា និង​ផ្ទៃ​ទឹក​សមុទ្រទំហំ ៤៧,១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ”។

អនុក្រឹត្យនេះ មានគោល​បំ​ណងៈ ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូ​ឡូ​ស៊ី និងជីវៈ​ចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ ផ្តល់ផលិតផល និងសេ​វា​កម្មធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់ប្រកបដោយនិរន្តរភាពរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធន​ធាន​​ធម្មជាតិ និង​រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះ​មហន្ត​រាយធម្មជាតិ  លើក​កម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន។

ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធាន​ធម្ម​ជាតិ​ក្នុងតំបន់។ លោក បន្តថា ស្ថិតក្នុងដំណាក់កាលនេះ មន្ត្រីជំនាញ នឹងចាប់ផ្តើមអនុវត្តន៏ជាបណ្តើរៗទៅតាមតំណាក់​កាល​និមួយដោយមានកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ឋ នា នា ៕

Leave a Reply

Your email address will not be published. Required fields are marked *