ទំព័រដើម / នយោបាយ / សម្ដេចហ៊ុនសែនប្រកាសបន្ដរកស៊ីជាមួយកោះតៃវ៉ានតែមិនបើកស្ថានទូត

សម្ដេចហ៊ុនសែនប្រកាសបន្ដរកស៊ីជាមួយកោះតៃវ៉ានតែមិនបើកស្ថានទូត

 

ខេត្តកំពង់ចាម៖នៅព្រឹកនេះសម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីបានបន្ដប្រកាសជាថ្មីក្នុងការគាំទ្រនយោបាយចិនតែមួយនិង មិនអនុញ្ញាតិឲ្យតៃវ៉ាន់ដាក់តំ​ណាងឬលើកទង់ជាតិនៅកម្ពុជាឡើយ។

ប៉ុន្តែ ការរកស៊ីរវាងកម្ពុជា តៃវ៉ាន់បើកចំហរ ។សម្តេចហ៊ុនសែន បានលើកឡើងបែបនេះ​ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីតភ្ជាប់​ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំតម្លៃ៥៧លានដុល្លារនៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វ​ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

សម្ដេចបានបញ្ជក់ថា៖”តៃវ៉ាន់និងកម្ពុជាមានការហោះហើរត្រង់និងអ្នកវិនិយោគចិនតៃវ៉ាន់រកស៊ីនៅកម្ពុជារួមទាំងការបើករោងចក្រផងដែរតែមិនអោយបើកស្ថានបេសកកម្មនោះឡើយ”។កម្ពុជាបានចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនរបស់ប្រទេសចិនដីគោក។ស្ថានបេសកកម្មរបស់កោះតៃវ៉ាន់បានបិទនៅក្រោយព្រឹត្ដិការណ៍ខែកក្កដាឆ្នាំ១៩៩៧។ដោយឡែកកន្លងមកកម្ពុជាមិនអនុញ្ញាតិអោយមានការដាក់ទង់ជាតិទីបេនៅកម្ពុជាផងដែរ។​ដោយសារកម្ពុជាគោរពគោ​លការណ៍ចិនមួយ។

ទំនាក់ទំនងកម្ពុជាចិនមានភាពរឹងមាំដោយសារកត្តាភូមិសាស្ដ្រនិងកត្តានយោបាយរវាងប្រទេសទាំងពីរ។ក្នុងពិធីបើការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹក​ដីនៃខេត្តត្បូង​ឃ្មុំ ដែលស្ពាននេះមានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រង់ ក្រូចឆ្នារ»សម្តេចហ៊ុនសែន បានថ្លែងអំណរគុណចពោះ រដ្ឋាភិបាល និងប្រជាជនចិនដែលកន្លងមកតែងតែជួយមកដល់ប្រទេសកម្ពុជា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេៗទៀតនៅក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនងជាមិត្តភាព រវាង កម្ពុជា និងចិន កាន់តែមានភាពជិតស្និទ្ធិ និងរឹងម៉ាំទ្វេឡើង។ នៅឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ចិនមានប្រមាណ១លាន ២សែននាក់ ហើយនឹងអាចទទួលបានបានភ្ញៀវទេសចរណ៍ចិន២លាននាក់ក្នុងឆ្នាំនេះ ផងដែរ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *