ទំព័រដើម / ទស្សនៈថ្មី / នាវាទេសចរណ៍២គ្រឿងចូលចតនៅក្រុងព្រះសីហនុដឹកអ្នកដំណើរ៤៦០០នាក់

នាវាទេសចរណ៍២គ្រឿងចូលចតនៅក្រុងព្រះសីហនុដឹកអ្នកដំណើរ៤៦០០នាក់

 

ក្រុងព្រះសីហនុ៖នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Volendam ដែលជានាវាទី ០៩ មកពីកំពង់ផែ Phu My ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុបានអោយដឹងនៅថ្ងៃនេះ។

ប្រភពបានបន្ដថា៖នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៣៤០ នាក់ (ស្រី ៧៣៣ នាក់) និង​នាវិកចំនួន ៦១០ នាក់ (ស្រី ៨៥ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពី​កំពង់ផែស្វ​យ័តក្រុង​ព្រះសីហនុនៅម៉ោង ១៨:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។

ដោយឡែកនៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoria ដែលជានាវាទី៨ មកពីកំពង់ផែ Laemchabang ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៨១២ នាក់ (ស្រី ១.០០៧ នាក់) និងនាវិកចំនួន ៧៩៥ នាក់ (ស្រី ១៣៤ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ​នៅម៉ោង ១៨:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *