ទំព័រដើម / ព័ត៌មានសំខាន់ៗ / ប្រធានាធិបតីវៀតណាមប្រកាសថា៖វៀតណាមទាំងក្នុងនិងក្រៅប្រទេសត្រូវរួមគ្នាកសាងប្រទេស

ប្រធានាធិបតីវៀតណាមប្រកាសថា៖វៀតណាមទាំងក្នុងនិងក្រៅប្រទេសត្រូវរួមគ្នាកសាងប្រទេស

ក្រុងហាណូយ៖ ប្រធានាធិបតីវៀតណាមលោកTran Dai Quangបានប្រកាសថា៖វៀតណាមទាំងក្នុងនិងក្រៅប្រទេសត្រូវរួមគ្នាកសាងប្រទេសហើយមាតុប្រទេសវៀតណាមជានិច្ចកាលទទួលស្វាគមន៍ កុលបុត្រកុលធីតាវិលត្រឡប់មកស្រុកកំណើតវិញ។អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៧ បក្សទាំងមូល ប្រជាជនទាំងមូលនិង កងទ័ពទាំងមូលបានសាមគ្គីគ្នា ស្រុះចិត្តគំនិត ខំប្រឹងប្រែងជំនះពុះពារលើការ លំបាកសាកល្បង ដើម្បីទទួលបានសមិទ្ធិដ៏សំខាន់ៗលើគ្រប់វិស័យ។
មាតុប្រទេសជានិច្ចកាលទទួលស្វាគមន៍ កុលបុត្រកុលធីតាវិលត្រឡប់មកស្រុកកំណើតវិញ - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang និងភរិយាសាកសួរសុខទុក្ខតំណាងអាណិកជនវៀតណាម (រូបថត៖ TTXVN)

ស្វាគមន៍ជនរួមជាតិអាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនោះ នាយប់ថ្ងៃទី៧ កុម្ភៈ នៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេសបានរៀបចំកម្មវិធីសិល្បៈ “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០១៨។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា ក្នុងឆ្នាំ២០១៧ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលបានសាមគ្គីគ្នា ស្រុះចិត្តគំនិត ខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ដើម្បីទទួលបានសមិទ្ធិដ៏សំខាន់ៗលើគ្រប់វិស័យ។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា ឆ្នាំកន្លងទៅក៏ជាឆ្នាំពិសេសក្នុងប្រវត្តិសាស្ត្រការទូតរបស់ប្រទេសជាតិ ដែលក្នុងនោះលេចធ្លោបំផុតគឺការទទួលរៀបចំឆ្នាំ APEC វៀតណាម២០១៧ និងកិច្ចប្រជុំកំពូល APEC លើកទី២៥។

“ឋានៈនិងកិត្យានុភាពរបស់ប្រទេសជាតិត្រូវបានលើកកំពស់។ ក្នុងសមិទ្ធិរួមនោះ មានការរួមវិភាគទានដ៏ថ្លៃថ្លាទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាអាណិកជនវៀតណាមនៅឯបរទេស។ សហគមន៍ជនវៀតណាមនៅឯបរទេសជានិច្ចកាលសាមគ្គី ជួយឧបត្ថម្ភគ្នាក្នុងជីវភាពរស់នៅ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងនឹករលឹកដល់ស្រុកកំណើត។ មានអាណិកជនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺជំនាន់វ័យក្មេង ដែលទទួលបានស្នាដៃឆ្នើមលើវិស័យអប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចវប្បធម៌សង្គមកិច្ច ហើយត្រូវបានរដ្ឋអំណាចនិងប្រជាជននៃប្រទេសសាម៉ីវាយតំលៃខ្ពស់ រួមចំណែកធ្វើឲ្យប្រជាជាតិវៀតណាមកាន់តែភ្លឺស្វាងថែមទៀត”។

ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា ចំពោះប្រទេសជាតិនិងប្រជាជាតិវៀតណាម គឺប្រជាអាណិកជនវៀតណាមនៅឯបរទេសជាសាច់ ឈាម មួយផ្នែកដែលមិនអាចកាត់ផ្ដាច់ចេញពីបានឡើយ។ មាតុប្រទេសជានិច្ចកាលទទួលស្វាគមន៍កុលបុត្រកុលធីតាវិលត្រឡប់មកស្រុកកំណើតវិញ។

“បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ បញ្ជាណែនាំ និងមានគោលនយោបាយជាច្រើនស្ដីពីជនវៀតណាមនៅឯបរទេស កសាងផែនមហាសាមគ្គីជាតិទាំងមូលដើម្បីជនវៀតណាមម្នាក់ៗទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែរួមដៃរួមកម្លាំងឆ្ពោះទៅប្រទេសជាតិ។ ស្ថាប័នតំណាងរបស់ វៀតណាមប្រចាំឯបរទេសបានខិតខំប្រឹងប្រែងនាំចេញវិធានការគាំពារប្រជាពលរដ្ឋឲ្យទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ការពារសិទ្ធិប្រយោជន៍ អាយុជីវិត និងទ្រព្យសម្បត្តិរបស់អាណិកជន ជួយឧបត្ថម្ភសហគមន៍អាណិកជនក្នុងសកម្មភាពរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី វៀតណាម ពិសេសគឺក្នុងការបង្រៀននិងរៀនសូត្រភាសាវៀតណាម”។

កម្មវិធីសិល្បៈក្រោមប្រធានបទ “អនាគតវៀតណាមត្រចះត្រចង់” បាននាំមកនូវឈុតសំដែងពោរពេញទៅដោយបរិយាកាសទទួលបុណ្យ Tet ប្រកបដោយសេចក្ដីសប្បាយរីករាយក្នុងទូទាំងប្រទេស៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *