ទំព័រដើម / ព័ត៌មានសំខាន់ៗ / មេដឹកនាំបក្សវៀតណាមនិងចិនបញ្ជូនសារស្វាគមន៍ឆ្នាំថ្មីបើទោះបីមានទំនាស់សមុទ្រចិនខាងត្បូង

មេដឹកនាំបក្សវៀតណាមនិងចិនបញ្ជូនសារស្វាគមន៍ឆ្នាំថ្មីបើទោះបីមានទំនាស់សមុទ្រចិនខាងត្បូង

ក្រុងហាណូយ៖ អគ្គលេខាលោក Nguyen Phu Trong បានបញ្ជូនសារជូនពរថ្នាក់ដឹកនាំនិង ប្រជាជនចិនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ និងសុភមង្គល។ អគ្គលេខា ប្រធានរដ្ឋលោក Xi Jinping អញ្ជើញផ្ញើរសារជូនពរថ្នាក់ ដឹកនាំនិងប្រជាជនវៀតណាមដណ្ដើមបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី។អគ្គលេខាលោក Nguyen Phu Trong និងអគ្គលេខា ប្រធានរដ្ឋចិនលោក Xi Jinping ផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី មុនចូលឆ្នាំមកដល់ដែលរដ្ឋកុម្មនីយ៍ទាំងពីរធ្លាប់ជាសត្រូវស៊ូពូជ។

នាថ្ងៃទី៨ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានផ្លាស់ប្ដូរលិខិត ជូនពរឆ្នាំថ្មី ក្នុងឱកាសដែលប្រជាជននៃប្រទេសទាំងពីរកំពុងត្រៀមរៀបចំទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨។

អគ្គលេខាទាំងពីររូបសុទ្ធតែវាយតំលៃខ្ពស់ ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ចិន ក្នុងឆ្នាំកន្លងទៅ ហើយអះអាងនូវ គោលបំណងនិងការប្ដេជ្ញាចិត្តនាំទំនាក់ទំនងមិត្តភាពប្រពៃណី ជាដៃគូយុទ្ធ សាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ឲ្យអភិវឌ្ឍន៍យ៉ាង ទូលំទូលាយ កាន់តែល្អប្រសើរ និងប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

អគ្គលេខាលោក Nguyen Phu Trong អញ្ជើញជូនពរថ្នាក់ដឹកនាំនិង ប្រជាជនចិនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ និងសុភមង្គល។ អគ្គលេខា ប្រធានរដ្ឋលោក Xi Jinping អញ្ជើញជូនពរថ្នាក់ ដឹកនាំនិងប្រជាជនវៀតណាមដណ្ដើមបានសមិទ្ធិដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *