ទំព័រដើម / ព័ត៌មានសំខាន់ៗ / អង្ករចំនួន៦តោន ជាជំនួយប្រទេសកូរ៉េ ១៥០គ្រួសារ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ នៅខេត្តកំពង់ធំ

អង្ករចំនួន៦តោន ជាជំនួយប្រទេសកូរ៉េ ១៥០គ្រួសារ ទទួលរងគ្រោះដោយគ្រោះធម្មជាតិ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖អភិបាលខេត្តកំពង់ធំនិងក្រុមការងារ បាននាំយកអង្ករ ចំនួន៦តោន ដែលជាអំណោយរបស់ប្រទេសកូរ៉េ នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់ អាស៊ានបូក៣ ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅឃុំតំាងក្រសៅ ស្រុកប្រាសាទសំបូរ ដែលជាកម្មវិធីមួយបង្កើតឡើងដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ បូកនិងប្រទេសចំនួន បីទៀតគឺ ១ ប្រទេសចិន, ២.ប្រទេសកូរ៉េ និង ៣.ប្រទេសជប៉ុន តាមរយៈមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រ ៩រោជ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។ 

លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឲ្យដឹងថា អង្កសរុបទាំងអស់ ៣២ តោន សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ទាំង ៧ស្រុក ក្នុងខេត្តកំពង់ធំ ក្នុងនោះអង្ករចំនួន០៦តោន ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរនេះ ដើម្បីជួយកាត់បន្ថយនូវការលំបាកចំពោះបងប្អូនដែលរងគ្រោះដោយសារគ្រោះធម្មជាតិនាពេលកន្លងទៅនាឆ្នាំ២០១៧ថ្មីៗនេះ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា បើទោះបីជាការចែកជូនអំណោយនេះមានភាពយឺតយ៉ាវបន្តិចក៏ពិតមែន តែបានបង្ហាញនូវការយកចិត្តទុកដាក់របស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសទាំងបី នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចលោកតែងតែនៅជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនឲ្យបងប្អូនណាម្នាក់ស្លាប់ដោយសារគ្មានបាយហូបនោះទេ។

ឯកឧត្តមបន្តថា ថ្វីត្បិតនេះជាអំណោយបន្តិបន្តួច ប៉ុន្តែវាអាចជួយដោះទុក្ខលំបាកបានមួយកម្រិតដែរ ដូច្នេះសូមបងប្អូនខិតខំធ្វើស្រែចំការ ស្រូវរដូវ បន្ថែមទៀត ។

ម្យ៉ាងវិញទៀត ចំពោះបងប្អូនដែលមានបំណងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស គឺត្រូវមានលិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស ព្រោះវាមានសារសំខាន់ណាស់ អាចឲ្យពលករកម្ពុជាធ្វើការដោយស្របច្បាប់ ធ្វើការងារមិនមានការភ័យខ្លាច និងអាចរកប្រាក់ចំណូលបានច្រើនទៀតផង សម្រាប់ផ្គត់ផ្គង់គ្រួសារ។

ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល ដូចជាការធ្វើសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព ត្រូវចុះធ្វើដល់ខ្នងផ្ទះប្រជាពលរដ្ឋបន្តទៀត៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *