ទំព័រដើម / Uncategorized / បុរសវ័យចំណាស់ម្នាក់ត្រូវកូនបង្កើតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីបុរសរូបនោះចាប់រលោភចៅស្រីខ្លួនឯង

បុរសវ័យចំណាស់ម្នាក់ត្រូវកូនបង្កើតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីបុរសរូបនោះចាប់រលោភចៅស្រីខ្លួនឯង

ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់ត្រូវកូនបង្កើតប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបន្ទាប់ពីបុរសរូបនោះសង្ស័យចាប់រំលោភចៅស្រីខ្លួនឯងកាលពីវេកាម៉ោង​១០និង ០០នាទីថ្ងៃត្រង់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវ13Rក្រុម៥ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះសុខ សារីភេទប្រុសអាយុ៥៩ឆ្នាំនៅផ្ទះលេខ ២-​៣​ ផ្លូវ​១៣Rភូមិបាក់ទូកសង្កាត់ទូលសង្កែទី១ខណ្ឌឬស្សីកែវរាជធានី។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះស ស វ តអាយុ១៥ឆ្នាំ

ប្រភពព័ត៌មានពីក្រុមគ្រូសារបានឲ្យដឹងថាកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៨​ខែកុម្ភៈឆ្នាំ២០១៨ក្មេងស្រីរងគ្រោះនិងជនសង្ស័យត្រូវជាជីតានៅក្នុងផ្ទះតែពីរនាក់ចំណែកកូនស្រីជនសង្ស័យត្រូវជាម្តាយមីងក្មេងស្រីរងគ្រោះបានពរកូនតូចដើេទៅអង្គុយលេងផ្ទះអ្នកជិតខាង។

ប្រភពពីក្រុមគ្រួសារបានបន្តថាខណៈពេលស្ត្រីជាកូនជនសង្ស័យត្រឡប់មកវិញក៏បានដើរចូលទៅក្នុងផ្ទះហើយចូលបន្ទប់ឪពុកជាជនសង្ស័យឃើញក្មេងស្រីត្រូវជាក្មួយដេកអាក្រាតហើយឃើញឪពុកកំពុងតែពោបពីលើចៅស្រីធ្វើសកម្មភាពរំលោភភ្លាមៗនោះរូបគាត់បានរត់ចេញពីក្នុងផ្ទះស្រែកហៅបងប្អូនពីនាក់ទៀតមកជួលមើល។

ហើយបាននាំគ្នារត់ទាំងបីនាក់ចូលទៅក្នុងបន្ទប់របស់ឪពុកដែលជាជនសង្ស័យក៏ឃើញឪពុករបស់ខ្លួនកំពុងធ្វើសកម្មភាពរំលោភដដែលហើយកូនៗទាំងបីនាក់ពេលឃើញបែបនេះក៏ស្រែកអង្វរឪពុកឲ្យឈប់ធ្វើសកម្មរំលោភចៅរបស់ខ្លួនទៅបន្ទាប់មកបុរសជាឪពុកបានឈប់ធ្វើសកម្មភាពរំលោភរួចបានក្រោកស្លៀកខោដើរចេញពី

បន្ទប់​​បានឆ្លើយទៅកាន់កូនៗទាំងបីនាក់ថាកុំចេះស្រាចតែអញ្ញអញរំលោភរហូត។
ក្រោយពីរំលោភហើយភ្លាមៗក្មេងស្រីរងគ្រោះបានងើបចេញពីលើគ្រែទាំងអាក្រាតកាយមានឈាមហូរចេញតាមទ្វារមាសប្រឡាក់ភ្លៅភ្លាមៗនោះម្តាយមីបានដឹកដៃក្មេងស្រីទៅលាងទឹកនិងស្លៀកសំលៀកបំពាក់ឲ្យហើយមិនបាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងភ្លាមទេហើយបានខលប្រាប់ឪពុកក្មេងរងគ្រោះថាឪយើរំលោភកូនបង​ឯងហើយ។
លុះព្រឹកឡើងបានកូនៗមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១​ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍តែម្តងបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសាកសួរនិងទ្រលមបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌឬស្សីកែវ៕

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *