ទំព័រដើម / សន្តិសុខសង្គម / ចោរឆក់២នាក់ត្រូវបានឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់

ចោរឆក់២នាក់ត្រូវបានឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់

ភ្នំពេញ៖ជនជាតិបារាំង៧នាក់កំពុងតែហៅម៉ូតូកង់បីបំរុងនឹងជិះចៃដន្យអីត្រូវជនសង្ស័យ២នាក់ឆក់សាកកាដូររបស់ស្ត្រីជនជាតិបារាំងមិនបានសម្រេចសំណាងមានរថយន្តហាយឡេនឌ័រជួយដេញបុកពីក្រោយបណ្តាលអោយដួលត្រូវសមត្ថកិច្ចប៉ុស្តិ៍ចតុមុខក្របួចជាប់ម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង11នឹង15នាទីយប់ថ្ងៃទី១១​ខែ​កុម្ភះឆ្នាំ២០១៨តាមបណ្តោយផ្លូវព្រះសុីសុវត្ថិនៅចំណុចក្បែរនឹងរង្វង់មូលសម្តេចជួនណាត់ស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

ជនសង្ស័យទី១មានឈ្មោះ ឈី ឆៃ ភេទប្រុស ១៦ឆ្នាំ ស្នាក់នៅម្តុំអូរឬស្សីភូមិទ្រា ស្រុកមេសាង ខេត្តព្រៃវែង ជាអ្នកឆក់។ទី២មានឈ្មោះ អា ភ័ក្ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ អ្នកបើកម៉ូតូ ស្នាក់នៅបច្ចុប្បន្ននៅក្រុងតាខ្មៅខេត្តកណ្តាល។

សមត្ថកិច្ចប៉ុស្តិ៍ចតុមុខបានអោយដឹងថាមុនពេលកើតហេតុគឺមានជនជាតិបារាំងទាំងអស់ចំនួន៧នាក់ប្រុស៤នាក់នឹងស្រី៣នាក់មិនដឹងថាដើរមកពីណា​នោះ​ទេក៏​ឈប់នៅបែររង្វង់មូលសម្តេចជួនណាត ហើយហៅម៉ូតូកង់បីបំរុងនឹងជិះក៏ស្រាប​តែ​លេចមុខជនសង្ស័យចំនួន២នាក់មានឈ្មោះដូចខាងលើជិះម៉ូតូមួយ​គ្រឿងម៉ាកហុង​ដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៦ស្លាកលេខភ្នំពេញ1FP5327​​។ដោយ៖ឥនស៊ីដេត

 

Leave a Reply

Your email address will not be published. Required fields are marked *