ទំព័រដើម / ប្លែកៗ / សណ្ឋាគារប្រណិតក្លាយជាគុកកំរិតផ្កាយ៥ត្រូវបើកឡើងវិញ

សណ្ឋាគារប្រណិតក្លាយជាគុកកំរិតផ្កាយ៥ត្រូវបើកឡើងវិញ

ក្រុងរីយ៉ាត៖សណ្ឋាគារអារ៉ាប់ដ៏ប្រណីតមួយដែលបម្រើការជាមណ្ឌលឃុំឃាំងសម្រាប់មេដឹកនាំនិងមន្រ្តីកំពូល ៗ ជាច្រើននាក់ដែលត្រូវបានដាក់ជាគុកនៅក្នុងយុទ្ឋនាការប្រឆាំងអំពើពុករលួយបានចាប់តាំងពីខែវិច្ឆិកាមកនោះបានប្រកាសបានបើកឡើងវិញ។

បុគ្គលិកទទួលភ្ញៀវនៅសណ្ឋាគារលំដាប់ផ្កាយ 5 Ritz-Carlton ក្នុងទីក្រុង Riyadh បានប្រាប់ BBC ថាសណ្ឋាគារបានទទួលស្វាគមន៍ភ្ញៀវឡើងវិញក្រោយបិទបម្រើការមួយរយៈពេលបន្ទាប់ពីត្រូវបានរដ្ឋាភិបាលយកធ្វើជាគុកសម្រាប់មន្ដ្រីកំពូលៗ។មានមន្ដ្រីរដ្ឋមន្ដ្រីនិងអ្នកជំនួញជាង 200 នាក់បានគុកនៅទីនោះនិងនៅសណ្ឋាគារផ្សេងៗទៀត។នៅចុងខែមករាការិយាល័យអគ្គរដ្ឋអាជ្ញាអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថាប្រាក់ជាង 100 កោដិដុល្លាត្រូវបានរកឃើញវិញនិងបានរឹមអូសពីមន្ដ្រីពុករលួយទាំងនោះ។

The Riyadh Ritz was back in business Sunday after having detained dozens of Saudi elite in an anti-corruption purge. The hotel is seen here in a 2013 photo.

ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថាមនុស្ស 56 នាក់នៅតែត្រូវបានឃុំខ្លួននៅពេលនោះបើទោះបីជារបាយការណ៍មួយចំនួនបាននិយាយថាជនជាប់ឃុំដែលនៅសេសសល់ត្រូវបានបញ្ជូនចេញពីគុក Ritz-Carlton ទៅពន្ធនាគារ។ការចាប់ឃុំខ្លួននេះបានកើតឡើងបន្ទាប់ពីការបង្កើតនូវអង្គភាពប្រឆាំងអំពើពុករលួយថ្មីមួយដែលដឹកនាំដោយព្រះអង្គម្ចាស់មូហានម៉ាមិតប៊ីនអាឡឹនមេនថេនមាំដ។

ក្នុងចំណោមអ្នកដែលត្រូវបានគេដោះលែងមានមេដឹកនាំដែលមានឥទ្ធិពលដូចជាមហាសេដ្ឋី Alwaleed bin Talal ប្រធានបណ្ដាញទូរទស្សន៍ MBC ទូរទស្សន៍ Waleed al-Ibrahim និងអតីតប្រធានតុលាការ Khalid al-Tuwaijiri ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថាកិច្ចព្រមព្រៀងរបស់លោក Al-Ibrahim អាចរួមបញ្ចូលទាំងការគ្រប់គ្រងរបស់លោកនៅក្នុង MBC ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតនៅមជ្ឈឹមបូព៌ា។ប្រមុខឆ្មាំជាតិ Miteb bin Abdullah ដែលត្រូវបានគេមើលឃើញថាជាមនុស្សមានអំណាចប្រជើងនឹងយករាជបល្ល័ង្កត្រូវបានដោះលែងនៅក្នុងខែវិច្ឆិកាបន្ទាប់ពីបានព្រមព្រៀងលើដំណោះស្រាយដែលអាចទទួលយកបានជាមួយអាជ្ញាធរជាង 1 កោដិផោន (720 លានផោន) ។កូនប្រុសអាយុ 65 ឆ្នាំរបស់អតីតព្រះមហាក្សត្រអាប់ឌុលឡាគឺជារាជវង្សដែលមានអំណាចខាងនយោបាយបំផុតដែលត្រូវឃុំខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *