ទំព័រដើម / ប្លែកៗ / ដុំទឹកកក ធ្លាក់ពីលើមេឃ

ដុំទឹកកក ធ្លាក់ពីលើមេឃ

មិនមែនធ្លាក់ព្រិលទេ គឺធ្លាក់ទឹកកក!

ទឹកកកមួយដុំ មានទម្ងន់ជាង២០គីឡូក្រាម បានធ្លាក់ពីលើមេឃ ចុះមកភាគខាងលិច​ទីក្រុង​ឡុង ប្រទេសអង់គ្លេស។

ហេតុការណ៍នេះ អាចចាត់ទុក្ខថាជារឿងរ៉ាវដ៏កម្រ ហើយសកម្មភាពនេះ គឺថតបានដោយ​កាំម៉េរា​សុវត្ថិភាព។

Serhiy Myeshkov អ្នកឃើញហេតុការណ៍នេះនិយាយថា គាត់ឃើញទឹកកកមួយដុំធំ បានធ្លាក់​ពីលើមេឃ មកលើផ្លូវ នៅជាយក្រុង Kew ភាគខាងលិចទីក្រុងឡុង។

ចំណែក Amir Khan អាយុ៣៩ឆ្នាំ ធ្វើការនៅក្រុមហ៊ុនរថយន្តតាក់ស៊ីក្បែរនោះ បានប្រាប់ភ្នាក់​ងារ​ព័ត៌មាន Evening Standard ថា ដូចជាភាពយន្ត The Day After Tomorrow ។ លោកបាន​ឮសម្លេងធ្លាក់យ៉ាងខ្លាំង ភ្លាមៗនោះមនុស្សម្នាជាច្រើននាក់ បានរត់ចេញមកមើល។

ដោយឡែកមនុស្សមួយចំនួនទៀតនិយាយថា ដុំទឹកកកនេះ អាចធ្លាក់ពីលើយន្តហោះ ព្រោះទីតាំងកើតហេតុនៅជិតអាកាសយានដ្ឋាន Heathrow ។

បើតាមមន្ត្រីអាកាសចរណ៍បានឲ្យដឹងថា ហេតុការណ៍ធ្លាក់ដុំទឹកកកពីលើមេឃនេះ គឺតែងកើត​មានឡើងជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំៗ អាចកើតឡើងជាង៣០ដងឯណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *