ទំព័រដើម / ប្លែកៗ / ប្រទេសព័រទុយហ្គាល់មានពិធីដង្ហែរក្បួនរូបថ្លុករបស់ប្រធានាធិបតី៣រូប

ប្រទេសព័រទុយហ្គាល់មានពិធីដង្ហែរក្បួនរូបថ្លុករបស់ប្រធានាធិបតី៣រូប

កាលពីថ្ងៃអាទិត្យនេះមានមនុស្សរាប់ពាន់នាក់បានប្រែក្លាយទីក្រុង Torres Vedrasនៃប្រទេសព័រទុយហ្គាល់ទៅជាការចូលរួមក្បួនដង្ហែរនិងពិធីជប់លៀងដ៏គគ្រឹកគគ្រេងនៅតាមដងផ្លូវនៃទីប្រជុំជនក្នុងពិធីបុណ្យប្រចាំឆ្នាំសម្រាប់ការរិះគន់នយោបាយ។

ប្រធានបទនៅឆ្នាំនេះគឺទឹកជំនន់និងមហាសមុទ្រដែលបណ្ដាលឲ្យមានរូបភាពមួយនៅកណ្តាលទីក្រុងដោយអួតពីតួលេខរបស់អធិការបតីអាល្លឺម៉ង់ Angela Merkel ខណៈដែលប្រមុខរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនត្រូវបានគេភ្ជាប់ជាមួយរូបកន្ទុយត្រីឆ្លាម។

ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏បានបង្ហាញមុខដែលតភ្ជាប់ជាមួយនឹងរូបថ្លុកកន្ទុយត្រីឆ្លាមមួយផងដែរ ដោយNeptune គឺជាព្រះនៃសមុទ្រជាអ្នកចាប់កាន់កន្ទុយត្រីDonald Trump។

រីឯរថយន្តក្បួន១គ្រឿងទៀតគេឃើញមានរូបលោកDonald Trump អង្គុយនៅលើបង្គន់ដែលមានរូបដូចជាផែនដី ហើយនៅពីក្រោយមានរូបលោកគីមជុងអ៊ុនកាន់គ្រាប់បែកដោយអាការៈខឹងសម្បាយ៉ាងខ្លាំង។

វាពិតជាអស្ចារ្យខ្លាំងណាស់ដែលប្រជាជនទាំងនោះមានភាពក្លាហាន ដោយយករូបរបស់ប្រធានាធិបតីដែលមានអំណាចទាំងអស់នេះមកលេងសើច។

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *