ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រឡាប់រថយន្តក្រុងស្លាប់មនុស្ស១៩នាក់ និង៦០នាក់រងរបួសក្នុងទីក្រុងហុងកុង

ក្រឡាប់រថយន្តក្រុងស្លាប់មនុស្ស១៩នាក់ និង៦០នាក់រងរបួសក្នុងទីក្រុងហុងកុង

ហុងកុង៖រថយន្តក្រុងកម្ពស់ពីរជាន់មួយគ្រឿងបានក្រឡាប់ក្នុងទីក្រុងហុងកុង បណ្តាលឲ្យ​មនុស្ស ១៩នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតរងរបួស ។

យោងតាមរូបភាពពីកន្លែងកើតហេតុបានបង្ហាញ​ឲ្យ​ឃើញ​ពីក្រុមអ្នក​សង្គ្រោះ​កំពុងជួយ​ជន​រង​គ្រោះ​​ដែលកំពុងជាប់នៅខាងក្នុងរថ​យន្ត​ក្រុងដែលដេកក្រឡាប់​នៅលើផ្លូវក្បែរតំបន់​ Tai Po ។
រថយន្តក្រុងមួយគ្រឿង​នេះ​ត្រូវបានគេសង្ស័យថា ទំនង​ជា​រអិលផ្អៀង​ទៅបុក​បង្គោល​ភ្លើងហើ​យ​​​បង្គោលភ្លើង​បានបោកខ្ទប់ទៅនឹងជាន់ទីពីរ​របស់រថយន្តក្រុងតែម្តង​។​

ក្នុងចំណោមអ្នកស្លាប់ មានបុរស​​១៤នាក់និងស្ត្រី៤នាក់ រីឯ​អ្នកបើកបរត្រូវបានឃាត់ខ្លួន ហើយ​ត្រូវ​រងកា​រចោទប្រកាន់ពីបទធ្វេសប្រហេសក្នុងការបើកបរ។

ចំណែក​អាជ្ញាធរមូលដ្ឋាន​​បាន​ឲ្យ​ដឹងថា​មានមនុស្ស​១០នាក់ក្នុង​ចំណោមអ្នក​រងរបួសអាច​ប្រ​ឈមនឹងការបាត់បង់ជីវិត ខណៈដែល២០នាក់ផ្សេងទៀតរងរបួសធ្ងន់។​
ភ្នាក់ងារពន្លត់អគ្គិភ័យមួយរូបឈ្មោះ​ Chan Hing-yu បានប្រាប់ទី​ភ្នាក់ងារពត៌មានរ៉យទ័រថា អ្នក​រងរបួស និង​អ្នកស្លាប់ភាគច្រើន ជាអ្នកដំណើរ ដែលជិះនៅជាន់ខាងលើនៃរថយន្តក្រុងនោះ ។
នរគរបាលចរាចរ​ម្នាក់​បាននិយាយថា អ្នកបើកបរត្រូវបានគេសង្ស័យថា បើកបរ លើស​ពីល្បឿន​កំណត់ខណៈដែលផ្លូវចុះចំណោត ហើយបាត់បង់ការគ្រប់គ្រង រថយន្ត ទើប​បណ្តាលអោយមានគ្រោះថ្នាក់កើតឡើងតែម្តង។​
លោកបន្តថា អ្នកបើកបរ មិនមានរងរបួសធ្ងន់ធ្ងរនោះទេ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *