ទំព័រដើម / ទស្សនៈថ្មី / មន្ដ្រី៖កុំលក់ទំនិញថ្លៃពេកខណៈភ្ញៀវទេសចរណ៍បរទេស កើនឡើង

មន្ដ្រី៖កុំលក់ទំនិញថ្លៃពេកខណៈភ្ញៀវទេសចរណ៍បរទេស កើនឡើង

ខេត្តកំពង់ឆ្នាំង ៖លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ និងប្រធានមន្ឬីវប្បធម៌ ខេត្តកំពង់ឆ្នាំង បាននិយា យអោយដឹងថាៈ នៅក្នុងឆ្នាំនេះនៅខេត្តកំពង់ឆ្នាំងចំនួនភ្ញៀវទេសចរណ៍បរទេសបានកើនឡើងគួរអោយកត់អោយសំគាល់ ។កត្តាទាំងអស់នេះគឺបណ្តាលមកពីប្រទេសជាតិយើងមាន សុខសន្តិភាព មានស្ថេរភាពល្អ និងមានការីកចំរើននៅ គ្រប់ទីកន្លែង  ដោយឡែកខេត្តកំពង់ឆ្នាំង ក៍មិនខុសពីខេត្តដ៍ទៃទៀតនោះដែរ ។

លោកប្រធានមន្ទីរបានបញ្ជាក់អោយដឹងថាៈ ចំពោះភ្ញៀវបរទេសចូលមកទស្សនានិងកំសាន្តនៅក្នុង ទឹកដីខេត្តកំពង់ឆ្នាំង មាន២ផ្នែកគឺទីមួយបានមកតាមផ្លូវគោក និងទី២បានមកតាមផ្លូវទឹក ប៉ុន្តែភាគច្រើនភ្ញៀវទេសចរណ៍ បានធ្វើដំណើរតាមផ្លូវទឹក គឺជិៈកប៉ាល់ មកសំចត នៅកំពង់ផែ២កន្លែងដែរ គឺនៅ ភូមិកំពង់ត្រ ឡាចក្រោម  ក្នុងស្រុកកំពង់ត្រឡាច ដែលនៅទីនោះ ភ្ញៀវបានឡើងគោក ចូលចិត្តជិៈរទេះគោ ដែលបានរៀបចំចងក្រងជាសហគមន៍ មានចំនួន៦០ រទេះគោ  សម្រាប់ដឹកភ្ញៀវទេសចរណ៌ ដើរកំសាន្តតាមភូមិឋាន រួចបន្តដំណើរទៅទស្សនាវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចក្រោម ដែលជាវត្តបុរណមានវ័យចំណាស់ហើយត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដាក់ចូលជាសម្បត្តិបេតិកភ័ណ្ឌជាតិ ។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបានអោយដឹងថា៖ វត្តបុរាណមួយនេះ មានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរណ៍បរទេស ព្រោះវត្តនេះមានគំនូរបុរាណមានអាយុកាលជាង១០០ឆ្នាំ គូរជាប់និងជញ្ជាំងព្រះវិហារ ដែលបច្ចុប្បន្នមានពណ៌នៅល្អជាច្រើន ។

ចំណែកចំណតនៅកំពង់ផែផ្សារក្រោមដែលជាចំណតធំជាងគេក្នុងខេត្ត ។ នៅទីនោះ ភ្ញៀវឡើងគោក ជិៈរថយន្ត មា នក្រុមខ្លះជិៈកង់ ទៅទស្សនាជីវភាព រស់នៅរបស់ប្រជាពល រដ្ឋក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលនៅទីនោះកំពុងរៀបចំអោយក្លាយជាតំបន់ “កសិទេសចរណ៍ អណ្តូងឬស្សី”   ដែលមានប្រជាពលរដ្ឋ កំពុងប្រកបរបរ ធ្វើស្រែ  ស្មូនឆ្នាំង ផលិតរបស់វត្ថុអនុស្សារីយ៍  ការឡើងត្នោត ការរំងាស់ស្ករត្នោត និងការតម្បាញវត្ថុប្រើប្រាស់អំពីឬស្សីជាដើម ។

ក្រៅពីនោះ ភ្ញៀវនូវបានទស្សនាទេសភាពវាលស្រែ  និងភ្នំនៅក្នុងភូមិអណ្តូងឬស្សីយ៉ាងជក់ចិត្តផងដែរ ។ ចំណែកភ្ញៀវទេសចរណ៍ខ្លះទៀតបានជិៈកាណូតមើលជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក តាមដងទន្លេផ្សារ និងមួយចំនួនទៀត ឆ្លងទៅស្រុកកំពង់លែង ដើម្បីទស្សនា និងសិក្សាស្វែងយល់ពីប្រាសាទនានាជាដើម ។

ទន្ទឹមនឹងភ្ញៀវកើនឡើងនេះដែរ លោកប្រធានមន្ទីរទេសចរណ៍ និងប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិ ល្បះខេត្តកំពង់ឆ្នាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងតាមតំបន់ទេសចរណ៍ សូមកុំលក់វត្ថុអនុស្សាវរីយ៍ ឬទំនិញតម្លើងថ្លៃខ្ពស់ខ្លាំងពេក ដែលនាំអោយភ្ញៀវបរទេសមកកំសាន្តនៅខេត្តយើងថ្នាំងថ្នាក់ ហើយបើភ្ញៀវដឹងថាយើងលក់កោរគេ ថ្ងៃក្រោយគេឈប់មកទស្សនានិងទិញផលិតផលរបស់យើងទៀតហើយ  ៕  ( ឈៀង ថារិទ្ធ )

Leave a Reply

Your email address will not be published. Required fields are marked *