ទំព័រដើម / ព័ត៌មានជាតិ / អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថានឹងប្រមូលចំណូលអោយបាន២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថានឹងប្រមូលចំណូលអោយបាន២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថានឹងប្រមូលចំណូលអោយបានប្រមាណជិត២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨នេះដើម្បីជួយទ្រទ្រង់ថវិកាជាតិនិងរុញកំណេើនសេដ្ឋកិច្ចជាតិ។ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែមករានេះ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងអគ្គនាយកដ្ឋានពន្ធដារនឹងបន្ដប្រមូលពន្ឋដារអោយបានតាមផែនការ។

តាមរបាយការណ៍របស់ឯកឧត្តមប្រតិភូ បានបង្ហាញថាលទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារទទួលបានក្នុងខែមករា ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ-Online) មានចំនួន ៦៧៦ ៩២៥,២៤ លានរៀល (ប្រមាណជា ១៦៩,២៣ លានដុល្លារអាមេរិក) ស្មើរនឹង ១០៥,៥៨% នៃផែនការប្រចាំខែមករា ឆ្នាំ២០១៨ ដែល​កំណត់ដោយច្បាប់។

ប្រសិនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករ​គ្រប់ប្រភេទមានការកើនឡើងចំនួន ៦២ ០៤២,៥៦ លានរៀល (ប្រមាណ ១៥,៥១ លានដុល្លារ) ស្មើនឹង ១០,៨១%។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានថ្នាក់កណ្តាល និងគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ក្នុងការចូលរួមប្រមូលចំណូលពន្ធបានគ្រប់ និងលើសផែនការកំណត់ដោយច្បាប់ក្នុងខែមករានេះ។

ក្នុងឪកាសនេះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធឲ្យបានគ្រប់តាមផែនការ ច្បាប់ចំនួន ៧ ៦៩៣,៥០ ពាន់លានរៀល (ប្រមាណជា ១ ៩២៣,៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋាន​ពន្ធដារ​នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ​របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖ – បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល​រយៈ​ពេល​​មធ្យមរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨ – បន្តនិងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធ ជាពិសេស អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ក្នុងគោលដៅពង្រឹងការគ្រប់គ្រងប្រមូលចំណូល​ពន្ធ។

អគ្គនាយកដ្ឋាន- ជំរុញគ្រប់អង្គភាពប្រមូលចំណូល ជាពិសេស សាខាពន្ធដារខេត្ត-ខណ្ឌត្រូវពង្រឹងការគ្រប់គ្រងការប្រមូលបំណុលពន្ធ និងតាមដានការបង់សង់នូវបំណុលពន្ធជាដំណាក់កាល​ – សិក្សាទិដ្ឋភាពច្បាប់ ដើម្បីពិនិត្យមើលឡើងវិញនូវនីតិវិធី និងរយៈពេល នៃការធ្វើសវនកម្មលើសហគ្រាស ដើម្បី​ធានាគុណភាព ប្រសិទ្ធិភាព និងតម្លាភាពនៃការកំណត់ពន្ធឡើងវិញ និងចៀសវាងនូវបន្ទុកធ្ងន់ធ្ងរដល់​អ្នកជាប់ពន្ធ

អគ្គនាយកដ្ឋាន- បន្តពង្រឹងការអនុវត្តច្បាប់ក្នុងចំណោមអ្នកជាប់ពន្ធគ្រប់ប្រភេទ ជាពិសេស ពង្រឹងការធ្វើសវនកម្មលើសហគ្រាស ដែលមានហានីភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ – រៀបចំកែសម្រួលនិងធ្វើឱ្យប្រសើរឡើងនូវយន្តការបង្វិលសងអាករលើតម្លៃបន្ថែម ព្រមទាំងយកចិត្តទុកដាក់ ក្នុងការការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម និងការដាក់លិខិតប្រកាស – បន្តពង្រឹងចាត់វិធានការ និងធ្វើការស៊ើបអង្កេតរាល់បទល្មើសពន្ធដារ ការគេចវេះពន្ធគ្រប់រូបភាព ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូល​ព័ត៌មានបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធ ចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះ​ត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព ជាពិសេស សហគ្រាសដែលមានហានីភ័យខ្ពស់ ។

អគ្គនាយកដ្ឋាននឹងបន្តពង្រឹងនិងជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀត – ផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើ បច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ដល់ទីតាំង របស់ម្ចាស់អចលនទ្រព្យ ទាំងអស់ក្នុងរាជធានីភ្នំពេញ ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីបទប្បញ្ញាត្តិស្ដីពីពន្ធដារ ការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មាន អចលនទ្រព្យ ព្រមទាំងសេវាពន្ធដារផ្សេងទៀត ជូនម្ចាស់អចលនទ្រព្យគ្រប់រូបឲ្យបានកាន់តែល្អប្រសើរ ។

អគ្គនាយកដ្ឋានបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលធនធានមន្ត្រីសាខាពន្ធដារខេត្ត-ខណ្ឌ លើការងារសនវកម្ម ព្រមទាំងបន្ត​ពង្រឹងអភិបាលកិច្ចល្អ កែប្រែផ្តត់គំនិតរបស់មន្ត្រីពន្ធដារឲ្យក្លាយជាអ្នកបម្រើសេវាជូនអ្នកជាប់ពន្ធបានល្អ ក្លាយ​ជាមន្ត្រីដែលពោរពេញដោយសមត្ថភាព ជំនាញ និងទេពកោសល្យ ស្មោះត្រង់ មានភាពម្ចាស់ការ ព្រមទាំងមាន​មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបំពេញភារកិច្ចការងារ និង បន្តលើកកម្ពស់បញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ ស្តីពីសារពើពន្ធ ក្នុងចំណោមធុរៈជន គ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័​ន្ធពន្ធដារកម្ពុជា ។

អគ្គនាយកដ្ឋាន- បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់សំខាន់ៗដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព​​នៃ​ការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឲ្យ​​រដ្ឋបាល​ពន្ធដារក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវជំនឿចិត្តខ្ពស់ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល – បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល​បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម​ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបាននូវលទ្ធផលនៃការប្រមូលចំណូលពន្ធសម្រេចបានផ្លែផ្កាយ៉ាងត្រចេះត្រចង់។

ទន្ទឹងមនឹងគ្នានេះ ក៏បានណែនាំ​បន្ថែមដល់គ្រប់អង្គភាព អោយបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ អោយអ្នកជាប់ពន្ធរីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមាឬមិនអោយអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារ “ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់”៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *