ទំព័រដើម / កីឡា / អាល្លឺម៉ង់នាំមុខមេដាយ ខណៈម្ចាស់ផ្ទះកូរ៉េខាងត្បូងទើបបាន១អូឡាំពិករដូវរងា

អាល្លឺម៉ង់នាំមុខមេដាយ ខណៈម្ចាស់ផ្ទះកូរ៉េខាងត្បូងទើបបាន១អូឡាំពិករដូវរងា

ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង Pyeongchang Winter Olympics Games 2018 គិត​ត្រឹមថ្ងៃអង្គារទី១៣ ខែកុម្ភៈនេះ ប្រទេស អាល្លឺម៉ង់កំពុងនាំមុខលើតារាងមេដាយ។

យោងតាមតារាងមេដាយ ឃើញថា ប្រទេសអាល្លឺម៉ង់ឈ្នះមេដាយមាស៤គ្រឿង ប្រាក់ ១ សំរឹទ្ធិ២ សរុប៧គ្រឿង។ លេខ២ប្រទេសហូឡង់មេដាយមាស៣ ប្រាក់២ និងសំរឹទ្ធិ២ សរុប ៧គ្រឿងដែរ។ លេខ៣សហរដ្ឋអាមេរិកមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធិ២ សរុប៦គ្រឿង ខណៈម្ចាស់​ផ្ទះស្ថិតនៅលេខ៦ទើបឈ្នះមេដាយមាស១គ្រឿង។

គួររំលឹកថា ការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងព្យុងឆាង កូរ៉េខាងត្បូងបានបើក​សម្ពោធកាលពីថ្ងៃទី៩ ខែកុម្ភៈ ហើយនឹងបិទកម្មវិធីនៅថ្ងៃទី២៥ ខែកុម្ភៈនេះ ដោយព្រឹត្តិការណ៍​នេះមានប្រទេសចូលរួមចំនួន៩៣ និងមានអត្តពលិកជិត៣០០០នាក់ ព្រមទាំងមាន១០២ វិញ្ញាសា ក្នុងចំណោម១៥ប្រភេទកីឡា៕

Leave a Reply

Your email address will not be published. Required fields are marked *