ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រសួងសាធារណការប្រកាសថាចាប់បានរថយន្តដឹកលើសទម្ងន់ ២៦៤គ្រឿង និងពិន័យជាង៥រយលានរៀក្នុងខែមករានេះ

ក្រសួងសាធារណការប្រកាសថាចាប់បានរថយន្តដឹកលើសទម្ងន់ ២៦៤គ្រឿង និងពិន័យជាង៥រយលានរៀក្នុងខែមករានេះ

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសថា៖ខ្លួនបានចាប់បានរថយន្តដឹកលើសទម្ងន់ ២៦៤គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែមករា ឆ្នាំ២០១៨ ។

ប្រភពបានបន្ដថា៖ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង និងស្ថានីយជញ្ជីងទាំងអស់នៅបន្ដតាមដាននឹងអនុវត្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមក។
ក្នុងខែមករា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៦៤គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៦.០៣៨.០០០រៀល។

យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៤៣ គ្រឿង គឺពី ៣០៧ គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៧ មក ២៦៤ គ្រឿង ក្នុងខែមករា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៥តោន៕

Leave a Reply

Your email address will not be published. Required fields are marked *